អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននៅក្នុងចំនួនសរុបគឺ១៧.៤៨០ ។ តួលេខនេះឃើញថា មានការធ្លាក់ចុះបន្តិច គឺ០,៥ភាគរយ បើធៀបនឹងចំនួនជនសង្ស័យសរុបប្រមាណជា១៧.៥៧៤នាក់ ដែលសមត្ថកិច្ចចាត់វិធានការណ៍នៅគ្នុងរយៈពេល៨ខែ ឆ្នាំ២០២៤កន្លងទៅ ។

របាយការណ៍បានបន្តថា ក្នុងចំណោមជនសង្ស័យទាំងនោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណថាមានជនបរទេសចំនួន៦៩៨នាក់មាន២០សញ្ជាតិ។
ប្រភពដដែលបានបន្តថា ចំនួនជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនគឺមានការថយចុះបន្តិច ប៉ុន្តែ បើនិយាយអំពីចំនួនគ្រឿងញៀនដែលរឹបអូសវិញគឺនៅតែកើនឡើង ដោយនៅរយៈពេលនេះ អាជ្ញាធររឹបអូសបាន៧,៧៦តោន ហើយកាលពី៨ខែឆ្នាំ២០២៤ គឺរឹបអូសបានត្រឹមតែ ៥,៧៥តោន។
គ្រឿងញៀនដែលរឹបអូសបានភាគច្រើនរួមមាន ខេតាមីន អេកស្តាស៊ី ហេរ៉ូអ៊ីន មេតំហ្វេតាមីន គ្រីស្តាល់ ថ្នាំមេតំហ្វេតាមីន កូកាអ៊ីន និងកាធីណូន (cathinone) ឫ គេហៅថា កេតំហ្វេតាមីន (ketoamphetamine) ដែលជាប្រភេទគ្រឿងញៀនសំយោគ ។
ចែករំលែកព័តមាននេះ