តាមឯកសារនៃការស្រាវជ្រាវបានឲ្យដឹងថា សម្រាប់គ្រឿងញៀនដូចជា ខេតាមីន នៅពេលដែលប្រើ ប្រាស់វា គឺវាប៉ះពាល់ដល់ចិត្តនិងការគ្រប់គ្រងអារម្មណ៍ នាំឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួន អាចបណ្តាលឲ្យឆ្កួត ឫធ្លាក់ទឹកចិត្ត ។
ចំពោះ អេកស្តាស៊ី វាជាគ្រឿងញៀនធ្វើឲ្យមនុស្សសប្បាយចិត្ត និង លើកកម្លាំង ប៉ុន្តែកុំភ្លេចថា វាធ្វើឲ្យមនុស្សកើនសម្ពាធឈាម ប៉ះពាល់ដល់ខួរក្បាល បង្កភាពច្របូកច្របល់នៅក្នុងអារម្មណ៍ ហើយអាចបណ្តាលឲ្យស្លាប់ភ្លាមៗបើប្រើប្រាស់លើសកម្រិត ។
សម្រាប់ប្រភេទ ហេរ៉ូអ៊ីនវិញ ត្រូវបានគេដឹងថា គឺជាគ្រឿងញៀនខ្លាំង ហើយអ្នកដែលប្រើប្រាស់វា គឺអ្នកដែល ដល់កម្រិតដោយសារតែវាថ្លៃ ។ វាគឺជាគ្រឿងញៀន ដែលធ្វើឲ្យមនុស្សអាចបន្ថយចលនាដកដង្ហើម ហើយអាចឲ្យមនុស្សស្លាប់បាន ក្រៅពីនោះវាប៉ះពាល់ដល់សរសៃឈាម បេះដូង និងថ្លើម ។
ចំពោះមេតាហ្វេតាមីនឫគ្រីស្តាល់ គឺជាប្រភេទគ្រឿងញៀនលើកកម្លាំងដែរហើយ មិនធ្វើឲ្យមនុស្សងងុយគេង និយាយច្រើន ។ វាអាចប៉ះពាល់ ដល់សរសៃប្រាសាទ បាត់បង់ចំណង់អាហារ ធ្វើឲ្យខូចស្បែកនិងធ្មេញ ។
កូកាអ៊ីនវិញជាប្រភេទគ្រឿងញៀន ដែលគេនិយមហឺតតាមច្រមុះ ហើយពេលប្រើប្រាស់វា គឺបង្កើនសម្ពាធឈាម ដែលអាចឲ្យគាំងបេះដូង ឫ ដាច់សរសៃឈាម មានអារម្មណ៍ច្របូកច្របល់ ។ ចំពោះសារធាតុគ្រឿងញៀនចុងក្រោយ គឺកាធីណូន ឫ កេតំហ្វេតាមីន នេះ ជាពពួកគ្រឿងញៀន ដែលគេប្រើដើម្បីបង្កើនកម្លាំង ហើយអ្នកដែលប្រើប្រាស់ច្រើនក្លាហាន នាំឲ្យងាយកើតអំពើហិង្សា ៕
ចែករំលែកព័តមាននេះ