ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​អ្នកស្រុក​ជាប់​ជាយ​ដែន​! ចាប់​ឆ្មា​ដាក់​ទ្រុង រួច​ហែ​នាង​ម៉ែ​វ សុំ​ទឹកភ្លៀង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រពៃណី​ប្រជាពលរដ្ឋ​ស្រុក​ជាប់​ជាយ​ដែន ខណៈ​នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត បាន​នាំ​គ្នា​យក​សត្វ​ឆ្មា​ដាក់​ទ្រុង ហើយ​ហែរ​ឆ្មា ឬ​មាន​ន័យ​ថា «​ហែរ​នាង​ម៉ែ​វ​» ដើម្បី​ឱ្យ​ភ្លៀង​ធ្លាក់ ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ប្រពៃណី​ប្រជាពលរដ្ឋ​ស្រុក​ជាប់​ជាយ​ដែន ខណៈ​នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត បាន​នាំ​គ្នា​យក​សត្វ​ឆ្មា​ដាក់​ទ្រុង ហើយ​ហែរ​ឆ្មា ឬ​មាន​ន័យ​ថា «​ហែរ​នាង​ម៉ែ​វ​» ដើម្បី​ឱ្យ​ភ្លៀង​ធ្លាក់ ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​នេះ ស្ថិត​នៅ​ភូមិ​ថ្មី​លិច ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។

សកម្មភាព​ដែល​ប្រជាពលរដ្ឋ​ហែរ​ឆ្មា ឬ​នាង​ម៉ែ​វ​នេះ ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ភាគច្រើន​ជា​បុរស់​ចំណាស់​ៗ​បាន​យក​ឆ្មា​ចាប់​ដាក់​ជា​ទ្រុង ឬ​ឡូ​ប​ក្នុង​១​ទ្រុង មាន​ឆ្មា​១​ទៅ​២​ក្បាល ហើយ​មាន​ធុងបាស់​ដាក់​លើ​គោ​យន្ត និង​មាន​អ៊ុំ​ប្រុស​ចំណាស់​ម្នាក់​យក​ថង់យាម​ចង​នឹង​ចុង​ឫស្សី ហើយ​ដើរ​កាន់ និង​ឃើញ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​យក​លុយ​ដាក់​ក្នុង​ថង់យាម​ហើយ​ប្រជាពលរដ្ឋ​យក​ទឹក​ជះ ឬ​ស្រោច​ដាក់​ឆ្មា​ក្នុង​ទ្រុង និង​ង​អ្នក​ហែរ​ឱ្យ​សើម​។

បើ​តាម​អ៊ុំ​ប្រុស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ដង្ហែ​ឆ្មា ឬ​នាង​ម៉ែ​វ បាន​ប្រាប់​ថា នេះ​ជា​ទំនៀមទម្លាប់​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ថ្មពួក ដូច​ជា​ខេត្តបន្ទាយមានជ័យ​តែ​ម្តង នៅ​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត ហួតហែង ចាស់​ៗ​តែងតែ​ចាប់​ឆ្មា​ដាក់​ទ្រុង ឬ​ឡូ​ប​ដាក់ ហើយ​សម័យ​មុន​មាន​អ្នក​កូត​ទ្រូ និង​ទះ​ស្កូ​រ​ដៃ មាន​អ្នក​ច្រៀង​បទ​នាង​ម៉ែ​វ តែ​សម័យនេះ​ដាក់​ធុងបាស់​លើ​គោ​យន្ត ហើយ​ធ្វើ​ពិធី​ដង្ហែ​តាម​ភូមិ​ដែល​មាន​បងប្អូន​អ្នកស្រុក​បាន​យក​ទឹក​ស្រោច​លើ​ឆ្មា ឬ​ស្រោច​ដល់​អ្នក​ហែ​ជោគ​ខ្លួន​សើម ហែ​តាម​ផ្លូវ​ក្នុងភូមិ​។

អ៊ុំ​ប្រុស​បាន​បញ្ជាក់​ថា នៅ​ពេល​ដង្ហែ​នាង​ម៉ែ​វ​ជុំវិញ​ភូមិ​ហើយ បាន​ដង្ហែ​ចូល​ខ្ទម​អ្នកតា​ដោយ​ដង្ហែ​ជុំវិញ​វិញ​៣​ដង ហើយ​លុយ​ដែល​ប្រជាពលរដ្ឋ​ដាក់​ថង់យាម​យក​ទៅ​ទិញ​មាន់​ស្ងោរ និង​ស្រា​.​ស​ដាក់​សែន​ជូន​អ្នកតា ដើម្បី​សុំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ឱ្យ​មានទឹក​ធ្វើស្រែ និង​ចំការ តែ​សម័យ​មុន​នៅ​ពេល​បុណ្យ​ស្រន់​ហើយ គឺ​ភ្លៀង​ធ្លាក់​។

ប្រជាពលរដ្ឋ​ភូមិ​ថ្មី​លិច​បាន​បញ្ជាក់​ថា ពិធី​ហែ​នាង​ម៉ែ​វ ឬ​ឆ្មា​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​នៅ​ពេល​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​គ្មាន​ភ្លៀង​ធ្លាក់ តែ​ឆ្នាំ​នេះ​ក្រោយ​ពេល​ដង្ហែ​នាង​ម៉ែ​វ ហើយ​ឃើញ​មេឃ​ខ្មៅ ហើយ​ស្រះ​ទៅ​វិញ ឬ​មាន​រលឹម​តិចតួច​តែ​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ