ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិ​យោគ​​​ផ្ទាល់​​បរ​ទេស​​នៅ​ប្រទេស​​ចិន​​កើន​ឡើង​​​16,1%កាល​ពីខែមករា​

11 ឆ្នាំ មុន

​វិនិ​យោគ​ផ្ទាល់​បរទេស​​(FDI)​នៅ​​ក្នុង​​ប្រទេស​ចិន​​បាន​កើន​ឡើង​​១៦,​១%​​ កាល​ពី​ខែ​មករា​ ដោយ​មាន​ការ​ចាក់​បញ្ចូល​​សាច់​ប្រាក់​​ បន្ថែម​​​​​​ពី​ប្រទេស​នានា​នៅ​​អាស៊ី ​និង​អាមេរិក​​នេះ​​បើ​យោង​តាម​រដ្ឋាភិ​បាល​ដែល​បាន​និយាយ​​កាល​​ពី​ថ្ងៃ​​អង្គារ​ ។​ វិនិ​យោគ​ផ្ទាល់​បរទេស​​ដែ​លមិន​រាប់​​បញ្ចូល​​​​វិន​ិ​យោគ​វិស័យ​​ហិរ​ញ្ញ​វត្ថុ ​សរុប​មាន​ចំនួន​​១០​,​​​៨​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​​មករា​ នេះ​បើ​យោង​​តាម​​ក្រសួង​​ពា​

​វិនិ​យោគ​ផ្ទាល់​បរទេស​​(FDI)​នៅ​​ក្នុង​​ប្រទេស​ចិន​​បាន​កើន​ឡើង​​១៦,​១%​​ កាល​ពី​ខែ​មករា​ ដោយ​មាន​ការ​ចាក់​បញ្ចូល​​សាច់​ប្រាក់​​ បន្ថែម​​​​​​ពី​ប្រទេស​នានា​នៅ​​អាស៊ី ​និង​អាមេរិក​​នេះ​​បើ​យោង​តាម​រដ្ឋាភិ​បាល​ដែល​បាន​និយាយ​​កាល​​ពី​ថ្ងៃ​​អង្គារ​ ។​ វិនិ​យោគ​ផ្ទាល់​បរទេស​​ដែ​លមិន​រាប់​​បញ្ចូល​​​​វិន​ិ​យោគ​វិស័យ​​ហិរ​ញ្ញ​វត្ថុ ​សរុប​មាន​ចំនួន​​១០​,​​​៨​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​​មករា​ នេះ​បើ​យោង​​តាម​​ក្រសួង​​ពា​ណិជ្ជ​កម្ម​​ ។​

ដោយ​ឡែក​​វិនិ​យោគ​​ក្រៅ​ប្រទេស​របស់​ចិន ​បាន​កើន​ឡើង​​៤៧​,២%​​​គិត​ជា​ទឹក​ប្រាក់​៧,២៣​​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​​មករា​ ដោយ​រួម​មាន​​កំណើន​ភាគ​​ច្រើន​ទៅ​​ប្រទេស​​ជប៉ុន​ ដែ​ល​រួម​រឹត​​ដោយ​ជម្លោះ​​ដែន​ដី​​ដ៏​ជូ​រចត់​​ជា​មួយ​​ចិន​ ។​ វិនិ​យោគ​ទៅ​កាន់​ប្រទេស​​ជប៉ុន​នេះ​កើន​ឡើង​​៥០០​​%​​កាល​ពី​ខែមករា​ បើ​ធៀប​នឹង​រយៈ​​ពេ​លដូច​គ្នា​កាល​ព​​ី​ឆ្នាំ​២០១៣​ ។​

បើ​និយាយ​ពី​​ទំហំ​​សមា​មាត្រ​​នៃ​វិនិ​យោគ​​ចូល​មក​ក្នុង​ប្រទេស​ចិន​​គឺ​ភាគ​ច្រើន​ចេញ​មក​ពី​ក្រុម​​​ប្រទេស​អាស៊ាន​ទាំង​១០​​ប្រទេស​ ​និ​​ងក្នុង​​តំបន់​​រួ​មមាន​​ ហុង​កុង ​តៃវ៉ាន់​ ជប៉ុន ​ថៃ​​ និង​សិង្ហ​បុរី​ ។ ​FDI​ពី​ប្រទេស​ទាំង​នោះ​​បាន​កើន​ឡើង​​២២,​២% ​គិត​ជា​ទឹក​ប្រា​ក់​​៩,៥៥​​ពាន់​​លាន​​ដុល្លារ ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​​វិនិ​យោគ​ិន​អាមេរិ​ក​បាន​វិនិ​យោគ​​ជា​ទឹក​ប្រាក់​​ចំនួន​៣៦៩​​លាន​ដុល្លា​​រ​​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែមករា​​ កើន​ឡើង​​៣៤,៩% ​​។

លោក​ Shen​ Danyang​​ អ្នក​នាំ​ពាក្យក្រសួង​​​ពាណិ​ជ្ជ​កម្ម​និយាយ​ថា វិនិ​យោគ​ពី​ប្រទេស​អា​សា៊ន​ទាំង​១០​​ និង​ប្រទេស​ក្នុង​តំបន់​​ ព្រម​ទាំង​​អាមេរិក​នៅ​តែ​រក្សា​បាន​​ស្ថិរ​ភា​ព​ និង​កំណើន​​ឆាប់​រហ័ស ​។ ​លោក​Shen​បន្ថែម​ថា ​យើង​រំពឹង​​ថា​FDI​នឹង​រក្សា​បាន​សន្ទុះ​​កំណើន​ល្អ​នៅ​ក្នុង​​​ឆ្នាំ​នេះ​ ។​ កំណើន​ពីរ​ខ្ទង់​កាល​ពី​ខែមករា​ បាន​បង្ហាញ​​​​ថា ​វិនិ​យោគិ​ននៅ​តែ​​មាន​ទំនុក​ចិត្ត​​ចំពោះ​​ទស្សន​​​វិស័យ​​​សេដ្ឋ​កិច្ច​របស់​ចិន​ ។​​ កំណើន​នា​ពេល​​នេះ​​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​វិនិ​យោគ​វិស័យ​​សេវា​កម្ម​ ៕