ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើសព្រហ្មទណ្ឌរួម​ក្នុងឆ្នាំ២០១៣​ ​កើតឡើង២៧១៦លើក ​កើនឡើង២៧លើក ​តែបទឧក្រិដ្ឋ​ថយចុះ​៤៨លើក

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ យោងតាមរបាយការណ៏​ប្រចំាឆ្នាំរបស់ក្រសួងមហាផ្ទៃ​បានបង្ហាញថា​ បទល្មើសព្រហ្មទណ្ឌរួម​ក្នុងឆ្នាំ២០១៣ ​កើតឡើងចំនួន២៧១៦លើក​ កើនឡើង២៧លើក​បើប្រៀបធៀប​ទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១២ ។

យ៉ាងណាក៏ដោយ​របាយការណ៏​ក៏បានបង្ហញាដែរថា ​បទឧក្រិដ្ឋនៅក្នុងឆ្នាំ២០១៣ ​បានកើតឡើង៧៩០លើក ​ថយចុះ៤៨លើក ​ស្មើនឹង៦% ​ក្នុងនោះករណីឃាតក.ម្ម​ថយចុះ ​៥៦លើក ​ស្មើនឹង១៩%

រាជធានីភ្នំពេញ​៖ យោងតាមរបាយការណ៏​ប្រចំាឆ្នាំរបស់ក្រសួងមហាផ្ទៃ​បានបង្ហាញថា​ បទល្មើសព្រហ្មទណ្ឌរួម​ក្នុងឆ្នាំ២០១៣ ​កើតឡើងចំនួន២៧១៦លើក​ កើនឡើង២៧លើក​បើប្រៀបធៀប​ទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១២ ។

យ៉ាងណាក៏ដោយ​របាយការណ៏​ក៏បានបង្ហញាដែរថា ​បទឧក្រិដ្ឋនៅក្នុងឆ្នាំ២០១៣ ​បានកើតឡើង៧៩០លើក ​ថយចុះ៤៨លើក ​ស្មើនឹង៦% ​ក្នុងនោះករណីឃាតកម្ម​ថយចុះ ​៥៦លើក ​ស្មើនឹង១៩%  រំលោភសេពសន្ថវៈ​ថយចុះ ៦៤លើក ​ស្មើនឹង២៣% ​ប៉ុន្តែបទល្មើសប្លន់​កើនឡើង៧៥លើក ​ស្មើនឹង៣១% ។

ចំណែកបទល្មើសមជ្ឈឹម​ក្នុងឆ្នាំ២០១៣​ បានកើតឡើង១៩២៦លើក​ កើនឡើង៧៥លើក​ ស្មើនឹង៤% ​សភាពការណ៏បទល្មើស​មានការប្រែប្រួល​ស្មុគ្រស្មាញ ​ជាពិសេស​អំពើលួចនិងប្លន់ ។

របាយការណ៏​ដដែលបានបង្ហាញទៀតថា​ រាជធានីភ្នំពេញ​ ខេត្តព្រះវិហារ ​មណ្ឌលគិរី ​និង ខេត្តកោះកុង​ បាននំាមុខខាងកំណើន​បទល្មើសព្រហ្មទណ្ឌ​ក្នុងឆ្នាំ២០១៣ ​ដោយហេតុផល​នយោបាយ និង​កំណើន​​នៃ​ការចេញចូលរបស់​ប្រជាពលរដ្ឋ​​និងអ្នកទេសចរ ​ហើយជនប្រព្រឹត្តបទល្មើស​និងមុខសញ្ញាសង្ស័យ ​ភាគច្រើនបំផុតជាអ្នកផុត​អាជ្ញាយុកាលពិរុទ្ឋ​ ហើយត្រូវបានដោះលែង ​និងអ្នកដែល​គ្មាន​មុខរបរពិតបា្រកដ ជាប់ពាក់ព័ន្ឋនឹង​ការសេពគ្រឿងញៀន​ និងការលេងល្បែងស៊ីសង​ក្នុងការស៊ីណូ ​និង មានអាយុក្រោម៣០ឆ្នាំ ។ ​

ជាងនេះទៀត ​ភាពធូររលុងនៃការគ្រប់គ្រង​មុខសញ្ញានិងការគ្រប់គ្រង​ទីផ្សារចោរកម្ម ​បានបង្កលក្ខណៈឲ្យជនល្មើស​ទៅធ្វើសកម្មភាពបាន ​និងមានទីផ្សារសម្រាប់ទិញ ​លក់ផលចោរកម្ម ។

ម្យ៉ាងទៀត ​អាស្រ័យដោយការ​ប្រមូលផ្តុំកម្លំាង​ ដើម្បីរក្សាការពារសន្តិសុខ​ នយោបាយ ​និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ​ជនល្មើសបានឆ្លៀតឱកាសនេះ​បង្កើនសកម្មភាពលួច ​ប្លន់ ​ពិសេសនៅរាជធានី​ភ្នំពេញ ៕