ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង​ ​សម្លា.ប់​មនុស្ស​​យ៉ាង​តិច​១៨​នាក់​ ​និង​១៤​នាក់​ទៀត​បាត់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ទឹកបាន​ឡើង​យ៉ាង​លឿន​បំផុត​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ២០១៩ ​នៅ​ភាគ​ខាងកើត​ចិន​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​LEKIMA ដែល​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​សម្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់​។ រលក​សមុទ្រ​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ​បាន​បោក​មក​លើ​ច្រាំង…

ប្រទេស​ចិន ៖ បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ទឹកបាន​ឡើង​យ៉ាង​លឿន​បំផុត​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ២០១៩ ​នៅ​ភាគ​ខាងកើត​ចិន​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​LEKIMA ដែល​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​សម្លាប់​មនុស្ស​យ៉ាងតិច​១៨​នាក់​។

រលក​សមុទ្រ​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ​បាន​បោក​មក​លើ​ច្រាំង ពេល​ព្យុះ​បោកបក់​មក​ដល់​ដែនដី នា​យប់​ថ្ងៃ​ទី​៩​មក​ទី​១០​សីហា​នៅ​ខេត្ត​ZHEJIANG ភាគ​ខាងត្បូង​ក្រុង​សៀង​ហៃ​។ ចំណែក​មនុស្ស​១៨​នាក់​បាន​ត្រូវ​ស្លាប់​និង​១៤​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​មួយ​។

ការ​បាក់​ដី​នានា​និង​ភ្លៀង​ធ្លាក់​ខ្លាំង ព្រមទាំង​ទឹកជំនន់​ខ្លាំង បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង​។ ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មានការ​បាក់​ដី​លើ​ភ្នំ​មួយ មក​បិទ​ស្ទឹង​មួយ​នៅ​ពី​ខាងក្រោម​។ ទឹកបាន​ឡើង​ដល់​កម្ពស់​១០​ម៉ែត្រ​ក្នុង​រយៈពេល​តែ​១០​នាទី​បណ្ដាល​ឲ្យ​ទឹក​បុក​មក​ជន់​លិច​ភូមិ​១២០​។

ការ​បាក់​ដី​នេះ​បង្កើត​ជា​ទំនប់​មួយ​ទប់​ស្ទឹង​នេះ ដែល​បង្កើត​ជា​បឹង​ធំ​មួយ​នៅ​ពី​ខាងលើ រួច​ទឹកបាន​ធ្លាក់​បុក​ចុះ​មក​ពេល​បាក់​ទំនប់​នោះ បណ្ដាល​ឲ្យ​ភូមិឋាន​នានា​ត្រូវ​ទឹក​ជន់​លិច​។ ផ្ទះសម្បែង​ទាំងឡាយ​រង​ការ​បំផ្លាញ​ដោយ​ទឹក​បុក​ធ្លាក់​មក​យ៉ាង​ខ្លាំង​។ មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ ពេល​ព្យុះ​ជិត​បោកបក់​មក​ដល់​។

ព្យុះ​LEKIMA​បាន​វាយប្រហារ​ពេញបន្ទុក​លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​មូលដ្ឋាន​វេន​លី​ញ មុន​ម៉ោង​២​រំលង​អាធា​ត្រ​ថ្ងៃ​ទី​៩​សីហា ជាមួយ​កម្លាំង​ខ្យល់​រហូត​ដល់​១៨៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ