ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ដាល់​ បញ្ជាក់​ពី​ការ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការ​ណ៍ Rio Open

11 ឆ្នាំ មុន

កីឡាករ​វាយ​កូន​បាល់​លំ​ដាប់​ទី​១​ពិភព​លោក​​ រ៉ា​ហ្វា​អែល ណា​ដាល់​ បាន​អះ​អាង​ថា កិច្ច​ការ​ទី​១​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក្រោយ​ជា​សះ​ស្បើយ​ពី​របួស​ឆ្អឹង​ខ្នង​​គឺ​ ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ Rio Open ​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ម្ចាស់​ពាន​ក្រប​ខ័ណ្ឌ​ធំ​ ១៣ជំ​នាន់​រូប​នេះ​បាន​បញ្ឈប់​រាល់​សកម្មភាព​នៅ​លើ​ទី​លាន​​ទាំង​អស់​ចាប់​តាំង​ពី​ពេល​រូប​គេ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស្វ៊ីស

កីឡាករ​វាយ​កូន​បាល់​លំ​ដាប់​ទី​១​ពិភព​លោក​​ រ៉ា​ហ្វា​អែល ណា​ដាល់​ បាន​អះ​អាង​ថា កិច្ច​ការ​ទី​១​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក្រោយ​ជា​សះ​ស្បើយ​ពី​របួស​ឆ្អឹង​ខ្នង​​គឺ​ ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ Rio Open ​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ម្ចាស់​ពាន​ក្រប​ខ័ណ្ឌ​ធំ​ ១៣ជំ​នាន់​រូប​នេះ​បាន​បញ្ឈប់​រាល់​សកម្មភាព​នៅ​លើ​ទី​លាន​​ទាំង​អស់​ចាប់​តាំង​ពី​ពេល​រូប​គេ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស្វ៊ីស Stanislas Wawrinka ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្របខ័ណ្ឌ​ធំ Australian Open ។ 

ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ថ្ងៃ​​សុក្រ កីឡាករ​វ័យ​២៧​ឆ្នាំ​ រូប​នេះ​បញ្ជាក់​ថា​ ៖«និយាយ​ពី​ការ​ប្រ​កួត​នៅ​ប្រ​ទេសប្រេស៊ីល​ នាំ​ឱ្យ​ខ្ញុំ​មាន​អា​​រម្មណ៍ល្អ​ ។ ខ្ញុំមានទំ​នាក់​ទំនង​ដ៏​ល្អ​​អស្ចារ្យ​មួយ​ជា​មួយ​អ្នក​គាំ​ទ្រ​នៅ​ទី​នោះ​​ ។​ប្រេស៊ីល​ជា​ប្រទេស​ពិសេស​មួយ​ ហើយ​​ខ្ញុំ​សង្ឃឹម​ថា​នឹងទទួល​​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត» ។តាម​គម្រោង​តារាង​ប្រ​កួត ណា​ដាល់​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ដៃ​គូ​ដែល​ស័ក្តិ​សម​ក្នុង​សមា​គម ATP Tour ។ ​ប៉ុន្តែ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ដៃ​គូ​នោះ​ គេ​មិន​ទាន់​ដឹង​ថា​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ។

ទោះ​ជា​ដូច្នេះ​ក្តី ណា​ដាល់​ នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ខ្លួននឹង​ធ្វើ​ដូចម្តេច​ក្នុង​ករណី​របួស​លាប់​ឡើង​វិញ ។ គេ​បាន​និយាយ​ថា​ ៖
«យើង​នឹង​ចាំ​​មើលថា​តើ​វា​វិវឌ្ឍ​ទៅ​ដូចម្តេច ។ សង្ឃឹម​ថា ខ្ញុំ​អាច​អត់​ធ្មត់​និង​ទ្រាំ​ទ្រ​បាន» ។ ណា​ដាល់​ ពេញ​ចិត្ត​នឹង​អនុ​ស្សា​វរីយ៍​ជា​ច្រើន​ដែល​ខ្លួន​មាន​នៅ​ប្រ​ទេស​ប្រេស៊ីល​ ។ ទី​នោះ​ហើយ​ដែល​រូប​គេ​បាន​យក​ឈ្នះ​ពាន​កម្ម​វិធី Costa do Sauipe ATP ក្នុង​វ័យ​១៨​ឆ្នាំ ។ មួយ​វិញ​ទៀត​ ការ​ប្រ​កួត​លើក​ដំ​បូង​របស់​គេ​ក្នុង​ឆ្នាំ​២០១៣​ ក្រោយ​ការ​ឈប់​សម្រាក​ព្យា​បាល​របួស​អស់​៧​ខែ​ គឺ​នៅ​ទី​នោះ​ផងដែរ ។​ ណា​ដាល់​ បាន​យក​ឈ្នះ​ពាន​ Brazil Open នៅ​ក្រុង Sao Paulo ។ គេ​បាន​ថ្លែង​ថា ៖ «ការ​​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​ Costa do Sauipe ATP កាល​ឆ្នាំ​២០០៥​ គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្ញុំ ។ ឆ្នាំ​២០០៥ គឺ​ជា​រដូវ​មួយ​ដ៏​អស្ចារ្យ​ជាង​គេ​ក្នុង​អា​ជីព​ ដ្បិត​ខ្ញុំ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ដល់​ទៅ​១១លើក» ។

ណា​ដាល់​ បាន​ទទួល​ស្គាល់​ថា បំណង​តែ​មួយ​គត់​ដែល​ខ្លួននៅ​មិន​ទាន់​សម្រេច​បាន​ និងចង់​សម្រេច​ឱ្យ​ខាងតែ​បាន​គឺ​យក​ឈ្នះ​មេដាយ​មាស​​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវ​ក្តៅ​ឆ្នាំ​២០១៦​ នៅ​ក្រុង​រី​យ៉ូ​ ប្រ​ទេស​ប្រេស៊ីល ។ គេ​បាន​ថ្លែង​ថា​ ៖ «វា​គឺ​ជា​ការ​លំបាក​ណាស់​​ក្នុង​ការ​ទស្សន៍ទាយ​អ្វី​ដែល​នឹង​កើត​មាន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំកន្លះ​ខាង​មុខ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក ​នៅ​ឆ្នាំ២០១៦​» ។

គេ​បាន​បន្ត​ថា៖«​ជា​ការ​ពិត​ដែល​ថា​ ការ​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​នៅលើតារាង​ដី​ឥដ្ឋ​​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​បន្ថែម​​ឱ្យ​ខ្ញុំបាន​បន្តិច ។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​ជា​អ្នក​តំណាងប្រទេស​ខ្លួន​ឯង​នៅព្រឹត្តិ​ការ​ណ៍​កីឡាអូឡាំពិក​​គឺ​ពិត​ជា​រឿង​អស្ចារ្យ​បំ​ផុត​ក្នុង​អា​ជីព​ ជា​ពិ​សេស​កាល​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំពិក​ក្រុងប៉េកាំង​ ឆ្នាំ​​២០០៨​​» ៕