ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិរេ​កពាណិជ្ជ​កម្ម​​វៀត​​ណាម​​ឈាន​ដល់​​​1,44លាន​ដុល្លារ​​កាល​ពី​ខែ​មករា​

11 ឆ្នាំ មុន

អគ្គនាយក​​ដ្ឋានគយ​វៀតណាម​​បាន​និយាយ​កាល​ពីថ្ងៃ​ចន្ទ​​កន្លង​ទៅ​ថា ប្រទេស​វៀត​ណាម​​បាន​សម្រេច​​​​​អតិរេពាណិជ្ជ​កម្ម​​ចំនួន​១,៤៤ពាន់​លាន​ដុល្លារ​ កាលពី​ខែមករា​ ឆ្នាំ​​​២០១៤ នេះ ។ យោង​តាម​​​នា​យក​ដ្ឋាន​​នេះ​​បាន​ឱ្យ​ដឹង​ថា កាល​ពី​ខែមករា​ ​វៀត​ណាម​រកប្រាក់​ចំណូល​​​​១១,៤៦​ពាន់​លាន​ដុល្លារ​​​អាមេរិក​ពីការ​នាំចេញ​​ផលិត​ផល​ទៅកាន់​ទីផ្សារ​​ពិ​ភព​លោក​​​តែធ្លាក់​ចុះ​​​០,៨​%​បើ​ធៀប​នឹង​

​អគ្គនាយក​​ដ្ឋានគយ​វៀតណាម​​បាន​និយាយ​កាល​ពីថ្ងៃ​ចន្ទ​​កន្លង​ទៅ​ថា ប្រទេស​វៀត​ណាម​​បាន​សម្រេច​​​​​អតិរេពាណិជ្ជ​កម្ម​​ចំនួន​១,៤៤ពាន់​លាន​ដុល្លារ​ កាលពី​ខែមករា​ ឆ្នាំ​​​២០១៤ នេះ ។ យោង​តាម​​​នា​យក​ដ្ឋាន​​នេះ​​បាន​ឱ្យ​ដឹង​ថា កាល​ពី​ខែមករា​ ​វៀត​ណាម​រកប្រាក់​ចំណូល​​​​១១,៤៦​ពាន់​លាន​ដុល្លារ​​​អាមេរិក​ពីការ​នាំចេញ​​ផលិត​ផល​ទៅកាន់​ទីផ្សារ​​ពិ​ភព​លោក​​​តែធ្លាក់​ចុះ​​​០,៨​%​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំមុន​ ។

ឮប្រទេស​​​​នេះ​បាន​ចំណាយ​​ប្រាក់​​១០​,០២ពាន់​លាន​​ដុល្លារ​លើ​ការ​នាំចូល ​ទំនិញ​​​​ប្រើ​ប្រាស់​ធ្លាក់​ចុះ​​​​​៥,៥%​បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នាកាល​ពី​ឆ្នាំ​​មុន ។ ​ជាលទ្ធ​ផល​​​ ប្រាក់ចំណូល​​នាំចេញ​នាំចូល​​សរុប​ក្នុង​ប្រទេស​អំឡុង​​ពេល​មួយខែ​​ដំបូង​ឆ្នាំ​នេះ​មាន​ចំនួន​​២១​​,៤៨​ពាន់​លាន​ដុល្លារ​​ ធ្លាក់​ចុះ​​​៣%​​បើ​ធៀប​នឹង​​រយៈ​ពេល​​ដូច​គ្នាកាល​​ពី​ឆ្នាំ​​​មុន ។ ​

កាល​ពីខែមករា​កន្លង​ទៅ​ថ្មី​ៗនេះ​​សហ​គ្រាស​វិនិយោគ​​ផ្ទាល់​ពីបរទេស​​បាន​​ទទួល​អតិរេក​​ពាណិជ្ជ​កម្ម​​​១,៤៤ពាន់​លាន​ដុល្លារ​​​ ខណៈ​​ដែល​ក្រុម​ហ៊ុន​​ក្នុង​​ស្រុក​ទទួល​បាន​​អតិរេក​​នាំចេញ​ និង​នាំចូល​​ចំនួន​​៣១​លាន​ដុល្លារ ​ដែល​ធ្វើ​​ឱ្យ​ប្រទេស​នេះមានអតិរេក​​​​ពាណិជ្ជកម្ម​​​​របស់​វៀត​ណាម​​កាល​ពីខែ​មករា ​រួម​មាន​ ប្រេង​ឆៅ​ ​ធ្យូងថ្ម​ សម្លៀក​បំពាក់​​ ស្រោម​ជើង​ ឈើ​ ផលិតផល​​ធ្វើ​ពី​ឈើ​​ គ្រឿង​សមុទ្រ​ អង្ករ ទូរស័ព្ទ​ និង​សម្ភារ​​បន្ទាប់​បន្សំ​​ផ្សេង​ៗ​ទៀត ៕​