ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ រវាងរថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នា តែសំណាងគ្មានអ្នករបួស ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសាក្សីនិងសមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តទំាង៣គ្រឿង បានបើកបរស្របទិសគ្នាពីភ្នំពេញឆ្ពោះមកបាត់ដំបង លុះមកដល់ចំណុចខាងលើ រថយន្តហ៊ីយ៉ាន់ដាយចំណុះ២,៥តោន បានបើកជែងរថយន្ត១គ្រឿងទៀតដែលកំពុងឈប់ដោយសារបែកកង់ ក៏បានវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀតដែលមកពីមុខ ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយចំណុះ២,៥តោន ពាក់ស្លាកលេខកំពង់ធំ 3A 1093 បានបន្ថយល្បឿន ធ្វើរថយន្តហ្វតដែលបើកពីក្រោយក៏បន្ថយល្បឿនតាម បណ្តាលឲ្យរថយន្តកាម៉ាស់មួយគ្រឿងពាក់ស្លាកលេខ ក. ០១១៥ ភ.ព៣ ដែលបើកបរពីក្រោយជាន់ហ្វ្រំាងមិនទាន់ក៏បុកគូទរថយន្តហ្វតពីក្រោយ រួចរថយន្តហ្វតក៏បានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយចំណុះ២,៥តោនពីក្រោយ បណ្តាលឲ្យរថយន្តហ្វតពាក់ស្លាកលេខរដ្ឋ.61 .2.0062 ដែលមានឡូហ្គោបេឡាជាតិសន្តិសុខសង្គម រងការខូចខាតធ្ងន់ធ្ងរកំពិតពីមុខពីក្រោយ ។
យ៉ាងណាក៏ដោយក្នុងឧបទ្ទវហេតុនេះ ពុំមានមនុស្សណាម្នាក់រងរបួស ឬ ស្លាប់នោះទេ ហើយនៅពេលនេះ ប៉ូលិសចរាចរណ៏កំពុងធ្វើការវាស់វែង និងដោះស្រាយ ៕
ចែករំលែកព័តមាននេះ