ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nishikori លើក​ពាន​​ ATP US Indoor Championships លើក ​ទី2

10 ឆ្នាំ មុន

កំពូល​កីឡាករ​ជប៉ុន Kei Nishikori រក្សា​បាន​នូវ​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី ATP US Indoor Championships របស់​ខ្លួន​បន្ត​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ២០១៤​ បន្ទាប់​ពី​បាន​បំបាក់​កីឡាករក្រូ​អា​ស៊ី​ Ivo Karlovic ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​១៦​ កុម្ភៈ​ ។
នៅ​លើ​ទី​លាន​ប្រកួត​ស្ថិត​ក្នុង​ទី​ក្រុង Memphis សហរដ្ឋ​អា​មេរិក​ Nishikori បាន​យក​ឈ្នះ​Karlovic ក្នុង​លទ្ធផល​៦-៤ និង​៧-៦ ​និង

កំពូល​កីឡាករ​ជប៉ុន Kei Nishikori រក្សា​បាន​នូវ​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី ATP US Indoor Championships របស់​ខ្លួន​បន្ត​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ២០១៤​ បន្ទាប់​ពី​បាន​បំបាក់​កីឡាករក្រូ​អា​ស៊ី​ Ivo Karlovic ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​១៦​ កុម្ភៈ​ ។
នៅ​លើ​ទី​លាន​ប្រកួត​ស្ថិត​ក្នុង​ទី​ក្រុង Memphis សហរដ្ឋ​អា​មេរិក​ Nishikori បាន​យក​ឈ្នះ​Karlovic ក្នុង​លទ្ធផល​៦-៤ និង​៧-៦ ​និង​ទទួល​បាន​ប្រាក់​រង្វាន់​ជាង​១០​ម៉ឺន​ដុល្លារ​​ ។

នេះ​ជាលើក​ទី​២​ហើយ​ដែល​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​​​ឈ្នះ​ជើង​ឯក​កម្ម​វិធី​មួយ​នេះ​ ។ ជ័យ​ជម្នះ​លើក​ទី​១ ​​កើត​មាន​កាល​ពី​ឆ្នាំ​ទៅ​មិញ ។ ដោយ​ឡែក​ បើ​គិត​ក្នុង​សមា​គម​ ATP Tour វិញ​នេះ​ជា​ពាន​លើក​ទី​៤​ របស់​គេ​ហើយ ។ កីឡាករ​លំ​ដាប់​ទី​១៥ ​ពិភពលោក​រូបនេះ​បាន​និយាយ​ថា​ ៖ «វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​។ វា​ជា​រឿង​ដ៏​ល្អ​បំ​ផុត​ដែល​បាន​វិល​ត្រឡប់​មក​ជួប​ជា​មួយ​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះ​ករ​នៅ​ទី​នេះ​ជា​ថ្មី​ម្តង​ទៀត​។ ខ្ញុំ​ជា​និច្ច​កាល​ចូល​ចិត្ត​បរិ​យា​កាស​នៅ​ទី​នេះ​ជា​ពិសេស​អ្នក​គាំ​ទ្រ​» ។ គេ​បាន​បន្ថែម​ថា ៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​អាច​បន្ត​គ្រប់​គ្រង​ពាន​ជើង​ឯក​ ។ ខ្ញុំ​មិន​ធ្លាប់​បាន​ប្រ​កួត​ការ​ពារ​ជើង​ឯក​ដូច្នេះ​ទេ​ពី​មុន​មក»។

សម្រាប់​កីឡាករ Karlovic នេះ​ជា​លើក​ទី​១​ហើយ​ដែល​រូប​គេ​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​ Nishikori នៅ​ក្នុង​ការ​ជួប​គ្នា​ចំ​នួន​៣លើក ។
ចំណែក​នៅ​ទី​ក្រុង Rotterdam ប្រ​ទេស​ហូឡង់​ កីឡាករ​ឆែក ​Tomas Berdych បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី ABN Amro World Tennis Tournament បន្ទាប់​ពី​បំ​បាក់​កីឡាករ​ក្រូ​អា​ស៊ី Marin Cilic ក្នុង​លទ្ធផល​៦-៤​ និង​៦-២ ។ ​នេះ​គឺ​ជា​ពាន​សមា​គម​ ATP Tour ​លើក​ទី​៩​របស់​គេហើយ​នៅ​ក្នុង​អា​ជីព​ ។

គិត​ចាប់​​តាំង​ពី​​ខែ​តុ​លា ឆ្នាំ២០១២ ​មក នេះ​ជា​លើក​ទី​១ ហើយ​ដែល​រូប​គេ​ទទួល​បាន​ឱកាស​លើក​ពាន​ជើង​ឯក​។​គេ​​បាន​បញ្ជាក់​ថា​ ៖ «នេះ​ជា​ឱកាស​យ៉ាង​ពិសេស​បំ​ផុត​ ។ ប្រ​សិន​មាន​អ្នក​ណា​​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ឈ្នះ​ពាន​នេះ​នៅ​ថ្ងៃ​ប្រកួត​ដំបូង​នោះ ខ្ញុំ​ប្រហែល​ជា​មិន​ជឿ​ឡើយ​។ និយាយ​រួម​មក​ ខ្ញុំ​ពិត​ជា​សប្បាយ​​​​រក​អ្វី​ផ្ទឹម​ពុំ​បាន និង​មាន​មោទន​ភាព​ជា​ខ្លាំង​ចំពោះ​ពាន​ជើង​ឯក​នេះ​» ៕​