ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​អា​ជ្ញាធរ ទាំង​កងទ័ព ប្រចាំការ​ជាប់​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រហូត​មក​ដល់​ម៉ោងជាង​១​រសៀល​ថ្ងៃ​១០ សីហា នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ក្នុង​ឃុំ​វាល​រេញ ត្រង់​ចំណុច​ស្ពាន​១ ចន្លោះ​ពី​វាល​រេញ​ទៅ​ស្ពាន​កំពង់​ស្មាច់ ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង…

ខេត្ត​ព្រះ​សីហ​នុ ៖ រហូត​មក​ដល់​ម៉ោងជាង​១​រសៀល​ថ្ងៃ​១០ សីហា នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ក្នុង​ឃុំ​វាល​រេញ ត្រង់​ចំណុច​ស្ពាន​១ ចន្លោះ​ពី​វាល​រេញ​ទៅ​ស្ពាន​កំពង់​ស្មាច់ ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្លូវជាតិ​កម្ពស់​ជាង​កន្លះ​ម៉ែត្រ​នោះ ត្រូវ​បាន​បើក​អោយ​ចរាចរណ៍​ខ្លះ​ហើយ​បន្ទាប់​ពី​ទឹកបាន​ស្រក​ចុះ​បន្តិច ។

បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​កងទ័ព កម្លាំង​ចម្រុះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ប្រចាំការ​ជាប់​នៅ​ចំណុច​នោះ​នៅឡើយ ហើយ​សម្រាប់​អាកាសធាតុ​ហាក់​ថប​ថយ​ច្រើន​តែ​មិន​ទាន់​ស្រឡះ​ទាំងស្រុង​ឡើយ ៕

ចុចអាន ៖ ជំនន់​ទឹកភ្លៀង​ចាប់ផ្តើម​វាយលុក​កាត់​ផ្តាច់​កំណាត់​ផ្លូវជាតិ​លេខ​៣​ហើយ​(​មាន​វី​ដេ​អូ​)

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ