ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូអាយ​ខន​បើក​ឆ្លង​ផ្លូវ​ត្រូវ​កាមរី​បាឡែន​បុក​ រង​របួស​ធ្ងន់​ស្រាល​ ៣នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ៣នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ១គ្រឿង​ ពណ៌​ស​លាយ​​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AZ-6196 ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​មុខ​ក្រុម​ហ៊ុន​តូយ៉ូតា​ ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ក៏​ត្រូវ​រថ​យន្ត​កាមរី​បាឡែន​ ពណ៌​ស្ករ​ ១គ្រឿង​ អត់​មាន​ស្លាក​លេខ​ បើក​បរ​ដោយ​បុរស​ម្នាក់​ បុក​ចំ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​របួស​ធ្ងន់​បាក់​ជើង​ស្តាំ ចំណែក​អ្នក​រួម​ដំណើរ​ ២នាក់​ ទៀត​បែក​ក្បាល​របួស​ស្រាល​។

ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ១៥​នាទី យប់​ថ្ងៃទី​១៧​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ក្រោយ​កើតហេតុ​ ម៉ូតូ និង​រថ​យន្ត​បង្ក​ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​អធិការ​ដ្ឋាន​នគរ​បា​លខណ្ឌសែន​សុខ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​៕