ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ឆក់​កាបូប​ ២នាក់​ ត្រូវ​ជន​រង​គ្រោះ​ និង​បង​ប្អូន​​​ដេញ​ស្ទាក់​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ឆក់​ ២នាក់​ ក្នុង​ចំណោម​បក្ខ​ពួក​ ៣នាក់​ ត្រូវ​​បាន​ជន​រង​គ្រោះ​ជា​ម្ចាស់​កាបូប​ និង​បង​ប្អូន​ នាំ​គ្នា​ដេញ​ចាប់​បាន​នៅ​ចំណុច​ផ្លូវ​លេខ​៣៣៥​ កែង​ផ្លូវ​២៥៥​ ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​ម៉ោង​ ៧យប់​ ថ្ងៃទី​១៧​ កុម្ភៈ​ ២០១៤​​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្រ្តី​ជា​ជាង​អ៊ុត​សក់​ម្នាក់​បាន​សម្រេច​ នៅ​ផ្លូ​វលេខ​២០៥​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២​ ខណ្ឌ​ចំការ​មន​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​​។

ជន​សង្ស័យ​ទាំង​​មាន​ឈ្មោះ​ ១. ជួប​ សុផាន់​ណា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ ស្នាក់​នៅ​​ផ្លូវ​រថ​ភ្លើង​ សង្កាត់​ទឹក​ល្អក់​ទី១​ ខណ្ឌ​ទួល​គោក​ ២. រឿង​ សម្បត្តិ​ ភេទ​ប្រុស​​ អាយុ​ ២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​។ ជន​សង្ស័យ​ទាំង​ ២នាក់​នេះ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​បាន​ហើយ​​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ តែ​ត្រូវ​ជន​រង​គ្រោះ និង​បង​ប្អូន​ រួម​ទាំង​​មាន​ការ​អន្តរា​គមន៍​ពី​សមត្ថកិច្ច​ខណ្ឌ​ទួល​គោក​ ទើប​ធ្វើ​ការ​​ចាប់​ឃាត់​ខ្លួន​បាន​។

តាម​ប្រភព​​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​រង​គ្រោះ​បានជិះ​ម៉ូតូ ២នាក់​ បង​ប្អូន​កំពុងធ្វើ​ដំណើរ​តាម​ផ្លូវ ដោយ​មាន​ប្តី​​ជា​ជន​ជាតិ​ម៉ាឡេ​ស៊ី ជិះ​ជាមួយ​បង​ប្អូន​ដែរ​តាម​ពី​ក្រោយ​ លុះ​មក​ដល់​ផ្លូវ​២០៥​ ស្រាប់​តែ​មាន​ជន​សង្ស័យ​ ៣នាក់ ជិះ​ម៉ូតូ​ឌ្រីម​C125 ស៊េរី​២០១២​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​​ ភ្នំពេញ 1CF-0298 ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​តែ​ម្តង​។ ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​បា​នដក​ហូត​បាន​កាបូប​មក​វិញ​ ដោយ​ក្នុង​នោះ​មាន​ លុយ​ចំនួន​ ២៤០​ដុល្លារ​ អាយ​ផេត​ ១គ្រឿង​ កាត​ធនាគារ​ (​ATM) មួយ​ចំនួន​ ប៉ុន្តែ ជន​រង​គ្រោះ​បាន​និយាយ​ថា​ មាន​បាត់​ប្រាក់​ ១០០០​ដុល្លារ​ និង​ចិញ្ចៀន​មាស​ ៤ជី​។

ជន​សង្ស័យ​ទាំង​ ២នាក់​ ខាង​លើ​ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទួល​គោក​ ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ត​៕