ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​បទល្មើស​៣​ករណី​ផ្សេង​គ្នា

15 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ដឹកនាំ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ដឹកនាំ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​បទល្មើស​ចំនួន ៣​ករណី ដូច​ខាងក្រោម ៖

១.​ករណី​លួច​រថយន្ត ៖ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:២៥ នាទី កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថុ​ស មានសំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ បន្ទាប់​ពី​លួច​រថយន្ត TOYOTA ALPHARD (​ឡើង​សេរី Lexus LM2017) ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ វណ្ណ ចិ​ត្រា ។ វត្ថុ​តាង​រថយន្ត​ខាងលើ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ក្រោម​ការ​អនុញ្ញាត្ត​របស់​ឯកឧត្តម​ព្រះ​រា​អ​ជ្ញា​រង ឆាយ ចិ​ត្រា ។

២.​ករណី​ហិង្សា​ដោយ​ចេតនា (​កាប់​ដោយ​កាំបិតប៉័ងតោ​) ៖ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៦:០០ នាទី កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ា​ង វុ​ទ្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បន្ទាប់​ពី​ប្រើ​កាំបិតប៉័ងតោ​កាប់​ជន​រង​គ្រោះ​ឈ្មោះ កុយ ថា​ច នៅ​ចំណុច​ផែ​ម៉ែ​អា​រ៉ា ស្ថិត​ក្នុង​ក្រុម​ទី​៣១ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ករណី​ហឹ​ង្សា​នេះ​បណ្តាល​មក​ពី​រឿង​ជន​រង​គ្រោះ​ជំពាក់​ប្រាក់​ជនសង្ស័យ​ចំនួន​២០,០០០​រៀល ។ វត្ថុ​តាង​ចាប់​យក​រួម​មាន កាំបិត និង​ទូរស័ព្ទ​របស់​ជនសង្ស័យ ។

៣.​ករណី​កាន់កាប់​អាវុធ​ខ្លី​ដោយ​ខុសច្បាប់ ៖ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២:៤០ នាទី កម្លាំង​នគរបាល​បាន​ដេញ​ប្រមាញ់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​មានឈ្មោះ AN KAI GI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដាក់​ឡាន ។ វត្ថុ​តាង​ចាប់​យក​បាន​ជាក់ស្តែង​មាន ៖
-​អាវុធ​ខ្លី ០១​ដើម និង​បង់​ចំនួន​០១
-​គ្រាប់​អាវុធ​ខ្លី ចំនួន​០៩​គ្រាប់
-​ស្រោម​អាវុធ​ខ្លី
-​ទូរស័ព្ទ​០១​គ្រឿង ម៉ាក IPHONE ៨ ពណ៌​ស ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ