ទុស្សេខ្សែភ្លើងលើបង្គោលភ្លើងមួយដើមឆេះសន្ធោសន្ធៅ ខណៈមេឃកំពុងភ្លៀងរលឹម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងលើបង្គោលភ្លើងមួយដើម បង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈមេឃកំពុងមានភ្លៀងរលឹម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥ ចំនុចផ្លូវ១៤៣កែងផ្លូវ៣៨៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងតែភ្លៀងរលឹម ស្រាប់តែមានករណីទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីលើបង្គោលភ្លើងមួយដើម បង្កការឆាបឆេះចេញជាអណ្ដាតភ្លើងឡើងតែម្ដង ។ ឃើញហេតុការណ៍បែបនេះពួកគាត់ជាប្រជាពលរដ្ឋរស់ក្បែរនោះ បាននាំគ្នារាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យ និងអ្នកខ្លះទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទប់ស្កាត់អស់ជាច្រើនបំពង់តែមិនលត់នោះទេ ។
ក្រោយមកមានរថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរ
បាលរាជធានីភ្នំពេញចេញអន្តរាគមន៍ចំនួន២គ្រឿងដោយបានជួយបាញ់ទឹកអស់១រថយន្តធ្វើអោយអណ្ដាតភ្លើងរលត់ទៅវិញនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃដដែល ។ ហេតុការណ៍នេះមិនបង្កឲ្យរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលណានោះទេ ហើយក៏គ្មានគ្រោះដល់មនុស្សដែរ គ្រាន់តែខូចខាតខ្សែភ្លើងនិងខ្សែអ៊ុបទិចអស់មួយចំនួនតែប៉ុណ្ណោះ ៕












ចែករំលែកព័តមាននេះ