ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម​ជំរុញ​ឱ្យ​កម្ពុជា​ពង្រីក​ជញ្ជឹង​ពាណិជ្ជកម្ម​ដល់​២០​ពាន់​លាន​ដុល្លារ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ថែម​ពីលើ​ការ​រីករាយ​ចំពោះ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម នាយក​រដ្ឋមន្ត្រី​វៀតណាម ជំរុញ​កម្ពុជា​ឲ្យ​ពង្រឹង​ជញ្ជឹង​ពាណិជ្ជកម្ម​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កន្លង​ទៅ​សម្រេច​គោលដៅ​១០​ពាន់​លាន​ដុល្លារ​រួច​ហើយ ។ ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ធ្វើ​ឡើង​ក្នុង​ជំនួប​ដាច់​ដោយឡែក នា​ឱកាស​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០…

រាជធានី​ភ្នំពេញ ៖ បន្ថែម​ពីលើ​ការ​រីករាយ​ចំពោះ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម នាយក​រដ្ឋមន្ត្រី​វៀតណាម ជំរុញ​កម្ពុជា​ឲ្យ​ពង្រឹង​ជញ្ជឹង​ពាណិជ្ជកម្ម​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កន្លង​ទៅ​សម្រេច​គោលដៅ​១០​ពាន់​លាន​ដុល្លារ​រួច​ហើយ ។

ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ធ្វើ​ឡើង​ក្នុង​ជំនួប​ដាច់​ដោយឡែក នា​ឱកាស​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ នៃ​បដិវត្តន៍​ខែសីហា និង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម ថ្ងៃ​ទី​២ ខែកញ្ញា រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្ត្រី​វៀតណាម ។ នៅ​ក្នុង​ជំនួប​នោះ លោក Pham Minh Chinh បាន​បង្ហាញ​នូវ​ភាព​រីករាយ​ចំពោះ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ជំរុញ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម​ឈាន​ដល់​២០​ពាន់​លាន​ដុល្លារ ខណៈ​ពេល​កន្លង​មកភាគី​ទាំង​ពីរ​សម្រេច​បាន​គោលដៅ​១០​ពាន់​លាន​ដុល្លារ​រួច​ហើយ​។

លើស​ពី​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ជំរុញ​ពង្រីក​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា​ឱ្យ​កើនឡើង​ថែម​ទៀត​ផង​ដែរ ។
នៅ​ក្នុង​ជំនួប​ដដែល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ផ្នែក​នៃ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ចំពោះ​វិស័យ​ទេសចរណ៍​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​រីករាយ​នឹង​កំណើន​ទេសចរណ៍​របស់​វៀតណាម​នៅ​កម្ពុជា ដែល​ស្ថិត​ក្នុង​លំដាប់​លេខ​១ ហើយ​ទេសចរណ៍​កម្ពុជា​ក៏​ទៅ​ទស្សនា​វៀតណាម​ច្រើន​ដែរ ជា​ពិសេស ទេសចរណ៍​ដែល​ទៅ​ព្យាបាល​ជំងឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ