ខេត្តស្វាយរៀង ៖ ក្រុមចោរ០២នាក់ ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់អោយលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋ ។
ប្រភពបន្តថា ជនសង្ស័យរួមមាន ៖ ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងឈ្មោះ ម៉ៅ សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចំណតត្រាច ឃុំថ្នាថ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា កាលពីវេលាម៉ោង៥និង៣៥នាទីល្ថាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានករណីលួច(ម៉ូតូ០១គ្រឿង ម៉ាក្ស វ៉ាវីអូ ពណ៌ទឹកប៊ិកចាស់ គ្មានស្លាកលេខ នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយតាយាន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ បានចុះទៅស្រាវជ្រាវ និងដេញប៉ផាប់ចាប់ពភឹងរហូតដល់ចំណុចភូមិដើមពោធិ៍ ឃុំ
កណ្តៀ្ងងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក វ៉ាវីអូ ពណ៌ទឹកប៊ិកចាស់ គ្មានផ្លាកលេខ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន ដើម្បីធ្វើការសាកសួរ និងបានត្រួតពិនិត្យនៅក្រោមកែបម៉ូតូ ឃើញមានផ្លាកលេខ ភ្នំពេញ 1JG-4564 និងស្លាកលេខ ភ្នំពេញ 1BB-6499 នៅក្នុងកែបម៉ូតូ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើ ពិតប្រាកដមែន។
បន្ទាប់ពីទទួលបានចម្លើយសារភាព សមត្ថកិច្ចបានធ្វើតេស្ត ស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញថា ឈ្មោះ សេក វាសនា និងឈ្មោះ ម៉ៅ សុជា មានសារធាតុញៀន វិជ្ជមាន(+) និងបានសុំយោបល់លោកព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
បន្ទាប់មក នៅរសៀលថ្ងៃទី១ កញ្ញា ២០២៥ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង រួមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ