ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គមន៍​នេសាទ​ ​និង​សមត្ថ​កិច្ច ​ចាប់​ខ្លួន​ជន​ជាតិ​វៀតណា​ម ​២នាក់ ​ឆក់​ត្រី​ក្នុងតំ​បន់អ​ភិ​រក្ស​អតីត​ឡូត៍នេ​សាទ​លេខ​១២​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ​៖ បុរស​ជន​ជាតិ​វៀត​ណាម ​ចំនួន ​២នាក់ ​ត្រូវ​បានស​មត្ថ​កិច្ច ​និងស​ហ​គមន៍​នេ​សាទ​ចាប់​ខ្លួន​ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​ឆក់​ត្រី​ក្នុង​តំបន់​អភិ​រក្ស​អតីត​ឡូត៍នេ​សាទ​លេខ​១២ ​ស្ថិត​ក្នុង​ភូមិ​ថ្មី ​ឃុំ​កំពង់​អុស ​ស្រុក​ជល​គីរី។​ ហេតុ​ការ​ណ៍ចាប់​ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ​១០​ព្រឹក ​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៤។​

ខេត្ត​កំពង់​ឆ្នាំង ​៖ បុរស​ជន​ជាតិ​វៀត​ណាម ​ចំនួន ​២នាក់ ​ត្រូវ​បានស​មត្ថ​កិច្ច ​និងស​ហ​គមន៍​នេ​សាទ​ចាប់​ខ្លួន​ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​ឆក់​ត្រី​ក្នុង​តំបន់​អភិ​រក្ស​អតីត​ឡូត៍នេ​សាទ​លេខ​១២ ​ស្ថិត​ក្នុង​ភូមិ​ថ្មី ​ឃុំ​កំពង់​អុស ​ស្រុក​ជល​គីរី។​ ហេតុ​ការ​ណ៍ចាប់​ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ​១០​ព្រឹក ​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៤។​

មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា ​ជន​ល្មើស​ទាំង​ ២​នាក់​ ១.​ឈ្មោះ ​ចាំង ​យ៉ាំងទឹង ​អាយុ ​៣៧​ឆ្នាំ ​និង ​២.​ឈ្មោះ ម៉​ម ​យ៉ាំង​លុង ​អាយុ ​២៥​ឆ្នាំ ​ទាំង ​២​នាក់ ​រស់​នៅ​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង។​

មុន​ពេល​ចាប់​ខ្លួន ​សហ​គមន៍​នេសាទ ​និង​សមត្ថ​កិច្ចជ​លផ​ល ​បាន​ចេញ​ល្បាត​ក្នុងតំ​បន់​អភិ​រក្ស ​ដែល​ខ្លួន​ការ​ពារ ​ក៏​បាន​ប្រទះ​ឃើញ​ជន​ល្មើស​ទាំង ​២​នាក់ ​កំពុង​ឆក់​ត្រី ​ពេលនោះ​ ម​ន្រ្តី​សហ​គមន៍ ​និង​សមត្ថ​កិច្ច​ ក៏​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​ខ្លួន​ពួកគេ​បា​នតែ​ម្តង។​ ​មន្ត្រី​ជំនាញ​ ក៏​បាន​រឹប​អូសស​ម្ភារ​ល្មើស​ រួមមា​ន ​ទូក​ប្រវែង​ ៨ម៉ែត្រ​ ​ទទឹង​ ​១,០៣​​ម៉ែត្រ ​​ជម្រៅ ​០,៦០​ម៉ែត្រ​ ភ្ជាប់​ម៉ាស៊ីន​ម៉ាក​កេន​បូ ​កម្លាំង ​១៨​សេះ ១​គ្រឿង ​អាំងវ៉ិច​ទ័រឆក់ ​១គ្រឿង ​អាគុយ ​៧០​អំពែ​ ១គ្រឿង ​ខ្សែ​ហ្រ្វាំង​កង់ ២​០​សរសៃ ​ត្រី​ឆ្លាំង​ចំនួន​ ៣,៣០​គីឡូ ​និង​កន្រ្តង​សម្រាប់​ដង​ត្រី​ចំនួន​២។​

ជន​ល្មើស ​និង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ​នៅ​ល្ងាច​ថ្ងៃទី​១៧ ​កុម្ភៈ ​នេះ ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់។​តាម​ប្រភព​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ម្នាក់​ បាន​និយាយ​ថា​ សព្វ​ថ្ងៃ​នេះ ​មាន​ជួប​ការ​លំបាក​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ឆក់​ត្រី​ក្នុង​ដែន​អភិរក្ស​ជា​ខ្លាំង ​ព្រោះ​ជន​ល្មើស​ភាគ​ច្រើន​ជាជ​ន​ជាតិ​វៀត​ណាម ​បាន​ប្រើ​ទូកបា​ឡា​ជ័រ ​និង​បំពាក់​ម៉ាស៊ីន​មាន​ល្បឿន​លឿន។​

ពួក​​គេ​ទាំងនោះ​ បា​ន​ធ្វើ​សកម្ម​ភាព​ឆក់​នៅ​ពេល​យប់​នៅ​ចំណុច​ខាង​លើ ​ពេល​ជួប​សមត្ថ​កិច្ច ​គឺ​គេ​បញ្ឆេះ​ម៉ា​ស៊ីន​តែ​មួយ​ង៉ោងរ​ត់​បាត់​តាម​មិន​ទាន់​ឡើយ ហើ​យស​កម្ម​ភាព​បែប​នេះ ​ក៏​កើត​មាន​តាម​តំបន់​អភិ​រក្ស​មួយ​ចំនួន​ផង​ដែរ៕​