ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ ជា​អ្នក​ជួញដូរ​គ្រឿងញៀ.ន រត់គេច​​​ជាង​១០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ល្បាត​ក្នុង​មូលដ្ឋាន ប្រទះ​ឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​រត់គេច​ជាង ១០​ឆ្នាំ ប្រដេញ​ចាប់​បាន​ភ្លាម​ៗ ។ ប្រ​តិ​បត្ត​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ល្បាត​ក្នុង​មូលដ្ឋាន ប្រទះ​ឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​រត់គេច​ជាង ១០​ឆ្នាំ ប្រដេញ​ចាប់​បាន​ភ្លាម​ៗ ។

ប្រ​តិ​បត្ត​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២ នឹង​០០​នាទី​រសៀល​ថ្ងៃ​ទី ០១ ខែកញ្ញា ឆ្នាំ​២០២៥ ចំណុច​មុខ​ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ មាស ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ( មាន​សារធាតុ​ញៀន ) ។

លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​លោក​វរៈសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ដឹកនាំ​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន កំពុង​ឈរ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ភ្លាម​ៗ​សមត្ថកិច្ច បាន​ប្រដេញ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មក​ស្នាក់​ការ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ។

នាយ​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មាស ប៊ុ​ន​ធឿ​ន មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន (​លេខ ៦៨១ ត​.​ព្រ ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៥) ចេញ​ដោយ​លោក វ៉េ​ង ហ៊​ត់ ចៅក្រម ជំនុំ​ជំ​ម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅផ្ទះ​ជួល ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ​២០១៥ ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចាត់ការ​តាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ