ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មស្លា.ប់​៣នាក់ របួសធ្ងន់ព្រះសង្ឃ២អង្គនៅលើផ្លូវទៅស្រះស្រង់​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​យុវជន​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ព្រះសង្ឃ​២​អង្គ​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងកើត​កន្លែង​ឆែក​សំបុត្រ​ផ្លូវ​ទៅ​ស្រះស្រង់…

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​យុវជន​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ព្រះសង្ឃ​២​អង្គ​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងកើត​កន្លែង​ឆែក​សំបុត្រ​ផ្លូវ​ទៅ​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CE-៧៧៨៤ បើកបរ​ដោយ​ឈ្មោះ នី យ៉ែ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ស្លាប់ ចំណែក​ព្រះសង្ឃ​២​អង្គ​ដែល​ជា​អ្នក​រួម​ដំណើរ ក្នុង​នោះ​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ហ៊​ន យុក ព្រះ​ជន្ម​២២​វស្សា មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ រង​របួសធ្ងន់​ត្រូវ​ចំ​ព្រះ​កេស​, ភ្នែក បាក់ដៃ​ខាងឆ្វេង និង​របួស​ជើង​ខាងឆ្វេង និង​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ព្រះ​នាម ម៉េ​ង ចិន្ដា ព្រះ​ជន្ម​១៥​វស្សា ស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ រង​របួស​ធ្ងន់ធ្ងរ ។ ព្រះសង្ឃ​ទាំង​២​អង្គ​គង់នៅ​វត្ត​កេ​កន្យា​រាម ហៅ​វត្ត​បន្ទាយក្តី ស្ថិត​ក្នុងភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប​។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ហ្សូ៊មមើ​អិ​ច ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ សៀមរាប ១Z-៧២៤២ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់ និង​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់ ។

តាម​សម្តី​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​នគរធំ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​មាន​ឌុ​ប​ព្រះសង្ឃ​២​អង្គ​ចេញពី​វត្ត ដើម្បី​ទៅ​បិណ្ឌបាត ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហ្សូ៊មមើ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហ្សូ៊​មមើ​ស្លាប់​ទាំង​២​នាក់ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​ស្លាប់ រីឯ​ព្រះសង្ឃ​ទាំង​២​អង្គ​​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​សព​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ខេត្តតាកែវ​។ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ