ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារជិះ​ម៉ូតូ​​១គ្រឿងឌុបគ្នា​ ត្រូវ​ឡានបែន​កិ.ន​អូស​ជា​ច្រើន​ម៉ែត្រ ស្លា.ប់​២​នាក់​ប្តី​ប្រពន្ធ កូន​​តូចម្នាក់របួសធ្ង.ន់​

1 នាទី មុន
  • សៀមរាប

ខេត្តកណ្តាល ៖ គួរ​ឱ្យ​រន្ធត់​ណាស់ ជិះ​ម៉ូតូមួយគ្រឿង​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​កូន​ម្នាក់​ទៀត ត្រូវ​រថយន្ត​កិន​អូស​ជា​ច្រើន​ម៉ែត្រ ខ្ទេច​ខ្លួន​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ នៅ​សល់​តែ​កូនស្រី​អាយុ​៣​ឆ្នាំ នៅ​មានជីវិត តែ​រង​របួសធ្ងន់…

ខេត្តកណ្តាល ៖ គួរ​ឱ្យ​រន្ធត់​ណាស់ ជិះ​ម៉ូតូមួយគ្រឿង​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​កូន​ម្នាក់​ទៀត ត្រូវ​រថយន្ត​កិន​អូស​ជា​ច្រើន​ម៉ែត្រ ខ្ទេច​ខ្លួន​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ នៅ​សល់​តែ​កូនស្រី​អាយុ​៣​ឆ្នាំ នៅ​មានជីវិត តែ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​២០​នាទីព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​9NG​ ស្ថិត​ក្នុងភូមិ​ព្រែក​លួង សង្កាត់ ព្រែក​លួង ក្រុង អរិយ​ក្សត្រ ខេត្តកណ្តាល​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង រថយន្ត​០១​គ្រឿង​ម៉ាក DONGFENG ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-2986 បើកបរ​ដោយ​ឈ្មោះ មឿ​ន សេង​លី ភេទ ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ទន្លេ​បិទ​លើ ឃុំ ទន្លេ ស្រុក​ត្បូងឃ្មុំ ខេត្តកំពុងចាម (​រត់គេច​ខ្លួន​) បើកបរ​ពី​កើត​ទៅ​លិច ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ពីក្រោយ​អូស​ប្រហែល​៣០​ម៉ែត្រ ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល​1AD-0916 ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ដោយ​ឈ្មោះ រុំ វ័ន ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ ព្រៃ​ចាស់ ឃុំ វិហារ​សួ​គ៍​ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្តាល (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​និង អ្នក​រួម​ដំណើរ​២​នាក់ ៖

១-​ឈ្មោះ តូច ល័ង ភេទ ស្រី អាយុ ២៨ ឆ្នាំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)
២-​ឈ្មោះ វ័ន ស្រី​លក្ខ ភេទ ស្រី អាយុ ៣​ឆ្នាំ​(​របួសធ្ងន់​)​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

ភ្លាម​ៗ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះ​មក​ធ្វើការ​វាស់វែង ដល់ទី​តាំង​កើតហេតុ និង​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី អ្នកបើកបរ​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុងប្រ​យ​ត្ន័​មិន​បាន​មើល​ឧបសគ្គ​ខាង​មុខ ។ បន្ទាប់ពិកើតហេតុ អ្នកបើកបររថយន្ត​រត់គេច​​​បាត់​ និង​បាន​បញ្ជូន​ក្មេង​ស្រី​ដែល​របួសធ្ងន់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ដោយឡែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រែក​លួង​ដើម្បី​បន្ត​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់ និង​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ