រដ្ឋកាលីហ្វ័រនីញ៉ា ៖ លោកប្រធានាធិបតីអាមេរិកប៉ារ៉ាក់ អូបាម៉ា បានចុះកិច្ចព្រមព្រៀងវិធានការដាច់ដោយឡែកពីគ្នាដើម្បីបង្កើនកម្រិតបំណុលសហព័ន្ធនិងស្ដារអត្ថប្រយោជន៍ថ្លៃទ្រទ្រង់ជីវភាពឱ្យបានពេញលេញសម្រាប់យោធាចូលនិវត្តិ ។
ទីក្រុងអាថែន ៖ ប្រទេសក្រិចកាលពីឆ្នាំ២០១៣ បានទទួលអតិរេកថវិកាជាង១,៥ពាន់លានអឺរ៉ូ ពោលគឺលើសតម្រូវការជំនួយបំណុលបន្ថែមទៅទៀត នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីអាន់តូនីស សាម៉ារ៉ាស់ ។
ទីក្រុងវ៉ាសីុងតោន ៖ ក្រុមហ៊ុន Moody’s Investor Service បានបង្កើនចំណាត់ថ្នាក់សញ្ញាប័ណ្ណរដ្ឋាភិបាលអីុតាលីពីអវិជ្ជមាននៅកម្រិតមានស្ថិរភាពដោយបញ្ជាក់ថា សន្ទុះហិរញ្ញវត្ថុក្នុងប្រទេសនេះមានភាពល្អប្រសើរ ។
នៅទីក្រុងវ៉ាសីុងតោនដដែល សេតវិមានបានប្រញាប់ប្រញាល់បញ្ជាក់ច្បាស់ថា ខ្លួននៅតែប្រឹងប្រែងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មPan-Pacific បើទោះបីជាមានការជំទាស់ដ៏ស្វិតស្វាញពីសំណាក់សម្ព័ន្ធមិត្តគណបក្សប្រជាធិបតេយ្យនៅក្នុងសភាក៏ដោយ ។
ទីក្រុងដាម៉ាស់ ៖ ផលិតកម្មប្រេងនៅប្រទេសសីុរីបានធ្លាក់ចុះ៩៦%ចាប់តាំងពីចាប់ផ្ដើមការបោះបោរប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១១ ។ អណ្ដូងប្រេងភាគច្រើនត្រូវបានកាន់កាប់ដោយដោយពួកឧទ្ទាមនាពេលបច្ចុប្បន្ន ។
ទីក្រុងចូហានណេសប៊ើក ៖ ក្រុមហ៊ុនរុករករ៉ែធំបំផុតរបស់អាហ្វ្រិកខាងត្បូងAnglo American និយាយថា ខ្លួនកំពុងប្ដឹងទៅសហជីព
ពាណិជ្ជកម្មចំពោះការខូចខាតនិងការខាតបង់ដែលបណ្ដាលមកពីការបញ្ឈប់ការងារកាលពីបីសប្ដាហ៍កន្លងទៅ ។ ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ៖ អ្នកទិញទំនិញប្រមាណ១.៧០០នាក់ បានតម្រង់ជួរអស់ជាច្រើនម៉ោងនៅក្នុងការបើកសម្ពោធស្ដង់របស់ក្រុមហ៊ុនApple នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូដែលជាប៉ុស្ដិ៍មុខផ្លូវការលើកដំបូងនៅអាមេរិកខាងត្បូង ៕
ចែករំលែកព័តមាននេះ