ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ ព្រមានរដ្ឋមន្រ្តីក្រសួង ​ស្ថាប័នរដ្ឋ ​ត្រូវពន្លឿន​ការបើកបា្រក់ខែ​មន្រ្តីរាជការ​ឲ្យទាន់ពេលវេលា

11 ឆ្នាំ មុន

រាជធានិភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​​បានមាន​ប្រសាសន៏ថា ពីពេលនេះទៅ​ការបើកបា្រក់ខែរបស់​មន្រ្តី​រាជការ​កំណត់ឲ្យ​រដ្ឋមន្រ្តី​របស់​ក្រសួងស្ថាប័ន ​ត្រូវមានការ​ទទួលខុសត្រូវ ​។ សម្តេចបន្តថា ​អ្នកនំាមុខ​គឺក្រសួងមុខងារ​សាធារណៈ​​និងក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​បន្ទាប់ទៅបញ្ចូន​ឯកសារត្រូវ​ចុះហត្ថលេខា​រដ្ឋមន្រ្តី ​បើរដ្ឋមន្រ្តី​មិននៅ ត្រូវផ្ទេសិទ្ឋិឲ្យស្តីទី​ចុះហត្ថលេខាដើម្បីឲ្យដឹងថា​ បា្រក់ខែរបស់មន្រ្តីរាជការ ​ដាច់ខែត្រូវបើក​ឲ្យបាន​តែម្តង ។

សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ​ថ្លែងបែបនេះ​នៅព្រឹកថ្ងៃទី១៧ ​កុម្ភៈ ​២០១៤​​ ក្នុងឱកាសដែលសម្តេច​តេជោ​បាន​​អញ្ជើញជា​អធិបតី​ភាព​​​ដ៏ខ្ពង់ខ្ពស់​​ក្នុងពិធីប្រគល់​សញ្ញាបត្រ​​ ​ដល់សិស្សមន្រ្តី​​ជាន់ខ្ពស់​ជំនាន់​កំណែ​ទម្រង់រដ្ឋ ​​សិស្សមន្រ្តី​ក្រមការ​ជំនាន់ភក្តីភាព​ ​និង ​វិញ្ញាបនបត្រដល់​កម្មសិក្សា​ការីមន្រ្តីជាន់ខ្ពស់​​-មន្រ្តីមធ្យម​ឆ្នាំ២០១៣​ ​ព្រមទំាងបើកវគ្គបណ្តុះបណ្តាល​ និងវិក្រឹតការ​​ឆ្នាំ២០១៤ នៅវិទ្យាស្ថាន​ជាតិអ​ប់​រំ​ ។

សម្តេច ហ៊ុន សែន ​បានអំពាវនាវឲ្យ​មន្រ្តីរាជការ​បណ្តាក្រសួង​ស្ថាប័ននានា ​” បើសិនជាបា្រក់ខែក្របើក​ នៅយូរ សូមឲ្យចុះ​ប្រកាសតាមកាសែតថា​ រដ្ឋមន្រ្តីរបស់ខ្ញុំគាត់​អាងតែគាត់​ឆ្អែតហើយ គាត់អត់​គិត​ដល់មន្រ្តីរាជការតូចតាច ​ដែលមានបា្រក់ខែតិច ​” ។

ទាក់ទិនទៅនឹង​ការបើកបា្រក់ខែនេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានបញ្ជាក់ជាថ្មីទៀតថា​ ថ្ងៃក្រោយរាជរដ្ឋាភិបាល ​នឹងជំរុញឲ្យមន្រ្តី​រាជការទំាងអស់ ​បើកបា្រក់ខែនៅ​តាមធនាគារទំាងអស់ ចៀសវាង​កាត់អ្វីផ្សេងៗ ​។ សម្តេចបន្តថា ​” បើកតាមធនាគារ ខ្មោច​វាអត់ចេះមកបើកបា្រក់ខែទេ​ ដូច្នេះមិនចំបាច់ស្វែង​រកមន្រ្តីខ្មោច​ ទាហានខ្មោច ​ប៉ូលិសខ្មោច ​….ខ្មោចអត់កាន់​សៀវភៅ​ទៅទេ ត្រូវ​កំណែទម្រង់ ” ៕