ខេត្តរតនគិរី ៖ បទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់(ដាក់ដាយស្បៃអួន)បិទពេញអូរកន្សែងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកវើនសៃ បានចេញប្រតិបត្តិការចុះបង្ក្រាប។
បទល្មើសជលផលនោះកម្លាំងជំនាញបានចុះបង្ក្រាបនៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៥ត្រង់ចំណុចអូរកន្សែង ប្រវែងជាង៤០ម៉ែត្រស្ថិតក្នុងភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ជាប់ខាងកើតចំការលោកអភិបាលស្រុកតែម្ដង។
ដោយប្រើប្រាស់កម្លាំង៩នាក់ មធ្យោបាយរថយន្តចំនួនមួយគ្រឿងម៉ូតូប្រាំគ្រឿងលទ្ធផល
បង្ក្រាបបានបទល្មើសជាក់ស្ដែងមានឧបករណ៍នេសាទដាយស្បៃអួនដាក់កាត់មុខអូរដែលច្បាប់ស្ដីពីជលផលបានហាមឃាត់។
នាយខណ្ឌជលផលខេត្តរតនគិរី លោកផាតបញ្ញាបាទឱ្យដឹងថា ក្នុងពេលក្រុមសមត្ថកិច្ចចំរុះចុះដល់ទីកន្លែងកើតហេតុ មិនឃើញជនល្មើសទេ ទំនងដឹងខ្លួនមុនគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសឧបករណ៍នេសាទខុសច្បាប់ រួមមាន:
.សាច់អួនក្រឡាបីសង់ទីម៉ែត្រប្រវែងទទឹង ៥៣ ម៉ែត្រ .របាំងព្រួលធ្វើពីឬស្សីប្រវែង 30 ម៉ែត្រ។
លោកបញ្ជាក់ថា ឧបករណ៍ល្មើសច្បាប់ខាងលើនេះប្រមាណ ៩០% ត្រូវបានសមត្ថកិច្ចចម្រុះ វះកាត់កម្ទេចចោលឲ្យហូរទៅតាមទឹកដោយសារថាមិនអាចលើករួច យកមកបាន វាធ្ងន់ពេក និងមានជាប់សម្រាស់ច្រើនថែមទៀតង។
បានតែសាច់អួនប្រមាណប្រាំម៉ែត្រនិងខ្សែពួរប្រវែង 5 ម៉ែត្រសមត្ថកិច្ចនាំមករក្សាទុក។
ឯម្ចាស់ប្រព្រឹត្តបទល្មើសនោះត្រូវបានគេបង្ហើបថាមានឈ្មោះ សំរិទ្ធនឹម ហៅ តានឹមយាយណាត ភេទប្រុស អាយុ ៥៧ ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិទាមក្រោមឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ៕









ចែករំលែកព័តមាននេះ