ប្រធានាធិបតីហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវផ្លូវរដ្ឋរយៈ៣ថ្ងៃនៅកម្ពុជា
- ភ្នំពេញ
ររាជធានីភ្នំពេញ ៖ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise…
ររាជធានីភ្នំពេញ ៖ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise…
ររាជធានីភ្នំពេញ ៖ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos បានធ្វើដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ការអញ្ជើញ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់ ឯកឧត្តម ប្រធានាធិបតី និងលោកជំទាវ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូន ឯកឧត្តម Ferdinand Romualdez Marcos Jr. និងធ្វើកិច្ចប្រជុំកំពូលកម្ពុជា-ហ្វីលីពីន នាព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះដែរ ឯកឧត្តម Ferdinand Romualdez Marcos Jr. ក៏នឹងធ្វើជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕
ចែករំលែកព័តមាននេះ