ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវរដ្ឋ​ ជូន​ប្រធានាធិបតី​ហ្វីលីពីន

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ ឯកឧត្តម Ferdinand Romualdez Marcos…

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី ​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​លោក​ជំទាវ Louise Araneta-Marcos បាន​ធ្វើ​ដំណើរ​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល៣​ថ្ងៃ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ របស់ឯកឧត្តម ប្រធានាធិបតី និង​លោក​ជំទាវ ត្រូវ​បាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​ជាមួយ ឯកឧត្តម លោក​ជំទាវ ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។
ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​រដ្ឋ ជូនឯកឧត្តម Ferdinand Romualdez Marcos Jr. និង​ធ្វើ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ហ្វី​លី​ពី​ន នា​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥ ក្នុង​នោះ​ដែរ ឯកឧត្តម Ferdinand Romualdez Marcos Jr. ក៏​នឹង​ធ្វើ​ជំនួប​ពិភាក្សា​ការងារ​ជាមួយសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយនឹង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ