ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​គិត​ថា​ធម្មតា​! គេង​មិន​លក់ ជាដើម​ចម​ធ្វើ​ឱ្យ​ធាត់ និង​មាន​ខ្លាញ់​ក្បាលពោះ​!

20 វិនាទី មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នក​ហាត់ប្រាណ​និង​តម​អាហារ​ហើយ​នៅ​តែ​មិន​អាច​សម្រក​ទម្ងន់​បាន? ចម្លើយ​អាច​ស្ថិត​នៅ​លើ​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​។ ការ​គេង​មិន​គ្រប់គ្រាន់ ឬ​គេង​មិនសូវ​លក់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​រាង​កាយ​របស់​អ្នក​ឡើង​ទម្ងន់ និង​ប្រមូលផ្តុំ​ខ្លាញ់​ក្បាលពោះ​ទៀត​ផង​។ នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ អ័រម៉ូន​ក្នុង​រាង​កាយ​របស់​អ្នក​នឹង​ប្រែប្រួល​។…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នក​ហាត់ប្រាណ​និង​តម​អាហារ​ហើយ​នៅ​តែ​មិន​អាច​សម្រក​ទម្ងន់​បាន? ចម្លើយ​អាច​ស្ថិត​នៅ​លើ​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​។ ការ​គេង​មិន​គ្រប់គ្រាន់ ឬ​គេង​មិនសូវ​លក់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​រាង​កាយ​របស់​អ្នក​ឡើង​ទម្ងន់ និង​ប្រមូលផ្តុំ​ខ្លាញ់​ក្បាលពោះ​ទៀត​ផង​។

នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ អ័រម៉ូន​ក្នុង​រាង​កាយ​របស់​អ្នក​នឹង​ប្រែប្រួល​។ អ័រម៉ូន​ដែល​គ្រប់គ្រង​ចំណង់​អាហារ​ពីរ​ប្រភេទ​គឺ Ghrelin (​អ័រម៉ូន​ឃ្លាន​) និង Leptin (​អ័រម៉ូន​ឆ្អែត​) ត្រូវ​បាន​ប៉ះពាល់​។

Ghrelin៖ នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ អ័រម៉ូន Ghrelin នឹង​កើនឡើង​។ ការ​កើនឡើង​នេះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ឃ្លាន​ខ្លាំង​ជាង​ធម្មតា ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​។
Leptin៖ ទន្ទឹម​នឹង​នេះ អ័រម៉ូន Leptin ដែល​ប្រាប់​ឲ្យ​រាង​កាយ​ដឹង​ថា​ឆ្អែត នឹង​ថយ​ចុះ​។ ការ​ថយ​ចុះ​នេះ​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​បន្ត​ញ៉ាំ​ទោះបីជា​អ្នក​ឆ្អែត​ហើយ​ក៏​ដោយ​។

ការ​ប្រែប្រួល​អ័រម៉ូន​ទាំង​ពីរ​នេះ បូក​រួម​ជាមួយ​ការ​ថយ​ចុះ​នៃ​សកម្មភាព​រាង​កាយ​ដោយសារ​ភាព​នឿយហត់ ធ្វើ​ឲ្យ​អ្នក​ទទួលទាន​អាហារ​ច្រើន​លើស​តម្រូវការ​ប្រចាំ​ថ្ងៃ ហើយ​នាំ​ទៅ​រក​ការ​ឡើង​ទម្ងន់ ជា​ពិសេស​ការ កើនឡើង​នូវ​ខ្លាញ់​ក្បាលពោះ ព្រោះ​រាង​កាយ​មាន​ទំនោរ​ផ្ទុក​ជាតិ​ខ្លាញ់​នៅ​តំបន់​នោះ​។

ដូច្នេះ សូមកុំ​មើល​រំលង​សារៈសំខាន់​នៃ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ (៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​)​។ វា​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​មិន​ចាញ់​ការ​ហាត់ប្រាណ ឬ​ការ​តម​អាហារ​នោះ​ទេ សម្រាប់​សុខភាព​និង​រូបរាង​កាយ​ដ៏​ស្រស់​ស្អាត​។

ចំណុច​សម្គាល់
ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ