ភ្លៀងធ្លាក់១យប់ទល់ភ្លឺ លិចផ្លូវមួយចំនួនក្នុងសង្កាត់ចំនួន៣ នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ភ្លៀងមួយយប់ទាល់ភ្លឺបណ្តាលលិចផ្លូវមួយចំនួនប៉ៈពាល់៣សង្កាត់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានប្រាប់ថា៖ខណៈពេលមានភ្លៀងមួយមេធំមួយយប់ទាល់ភ្លឺមានផ្លូវមួយចំនួនត្រូវបានទឹកលិចដូចជាផ្លូវនៅសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ដែលប្រជាពលរដ្ឋធ្វើដំណើរជួបការលំបាកនិងផ្ទៈប្រជាពលរដ្ឋជាប់ផ្លូវត្រូវបានខ្ចាយចូលប៉ៈពាល់សម្ភារៈ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ផ្លូវត្រូវបានទឹកភ្លៀងជន់លិចរាល់ពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអ្នកដំណើរលំបាកគេសង្កេតឃើញជាពិសេសម៉ូតូកង់បីបើកបរលឿនបណ្តាលទឹកសាចប៉ៈពាល់អ្នកដំណើរនិងចូលផ្ទៈប្រជាពលរដ្ឋបើអ្នកមានឡានបើកបរធម្មតាមិនធ្វើអោយប៉ៈពាល់អ្នកដ៍ទៃ។ អាជ្ញាធរសង្កាត់ធ្លាប់ប្រាប់ថា៖មូលហេតុភ្លៀងធ្លាក់លិចផ្លូវព្រោះប្រព័ន្ធលូតូចហូរមិនទាន់បើភ្លៀងរាំងរយៈពេលតែមួយយប់មួយថ្ងៃអាចទឹកស្រកអស់…
ចែករំលែកព័តមាននេះ