ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាលដោយសារគោយន្តមួយគ្រឿងបើកកៀរម៉ូតូ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៥ កុម្ភៈ ២០១៤ នៅលើផ្លូវលំចំណុចដើមត្នោតមួយដើម ស្ថិតក្នុងភូមិទួលសំរោង ឃុំក្រាំងស្នា ស្រុកទឹកផុស។
ជនរងគ្រោះទាំង៣នាក់ ត្រូវគេស្គាល់ ១-ឈ្មោះគា ច័ន្ទថេត ភេទស្រី អាយុ២៨ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ រងរបួសធ្ងន់ផ្នែកក្បាល ត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ២-ឈ្មោះកែវ រី ភេទស្រី អាយុ២៧ឆ្នាំ របួសបាក់ជើងខាងឆ្វេងធ្ងន់ ត្រូវក្រុមគ្រួសារដឹកទៅព្យាបាលគ្រូខ្មែរ និង៣-ឈ្មោះកែវ មុំ ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ របួសស្រាល ។ ដោយឡែកអ្នកបើកគោយន្តមិនត្រូវបានស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ចែករំលែកព័តមាននេះ