បាល់ទាត់យូហ្វាឆេមពានលីកវគ្គ16 ក្រុមជើងទី1សម្រាប់រាត្រីថ្ងៃអង្គារមាន 2ប្រកួត ក្រុមមេឃខៀវ Man City នឹងគ្មានវាសនាធ្លងចូលវគ្គ8ក្រុម ប្រសិនបើមិនអាចយកឈ្នះអ្នកមាន បុណ្យ Barcelona ថ្ងៃនេះ ខណៈParis SG ទៅសួរសុខទុក្ខ Leverkusen
11 ឆ្នាំ មុន
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 16 ក្រុមជើងទី 1 សម្រាប់រាត្រីថ្ងៃអង្គារនេះមាន 2 ប្រកួត ។ ក្រុមមេឃខៀវ Man City នឹងមិនអាចបោះជំហានឆ្លងចូលវគ្គ 8 ក្រុមបានទេ ប្រសិនបើមិនយកឈ្នះក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona ថ្ងៃនេះ ខណៈ Paris SG ទៅសួរសុខទុក្ខ Leverkusen ។

Man City V Barcelona Man City ជាក្រុមលេខ 2 មកពីពូល D ។ 6 ប្រកួតជម្រុះក្នុងពូលគឺ 5-0-1 ស៊ុតបាល់បាន 18 គ្រាប់ និងរបូតវិញ 10 គ្រាប់ ។ ក្រុម Man City មិនធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកទេ ។ ជំនួបមិត្ដភាពម្ដង ក្រុម Man City ធ្លាប់យកឈ្នះ Barcelona 1-0 តាំងពីឆ្នាំ 2009 ។ លទ្ធផល 5 ប្រកួតចុងក្រោយរបស់ Man City គឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Chelsea 1-0 ក្នុងផ្ទះ ស្មើ Norwich 0-0 ក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Chelsea 2-0 ក្នុងផ្ទះ ។ Barcelona ជាក្រុមលេខ 1 មកពីពូល H ។ 6 ប្រកួតជម្រុះក្នុងពូលគឺ 4-1-1 ស៊ុតបាល់បាន16 គ្រាប់ និងរបូតវិញ 5 គ្រាប់ ។ ក្រុម B a r c elona ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីកចំនួន 4 លើក (1992 ,2006 ,2009 និង 2011)និងរងជើងឯកចំនួន 3 លើក (1961 ,1986 និង 1994) ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Sevilla 4-1 ស្មើ Sociedad 1-1 ក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Vallecano 6-0 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 1 ប្រកួតគឺ៖ 08-09 Barcelona 0-1 Man City
ចែករំលែកព័តមាននេះ