ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​ឡូញ ឬ​អ៊ី​តា​លី ជា​ម្ចាស់​ពាន​បាល់ទះ​បុរស​ពិភពលោក​ឆ្នាំ​២០២៥​?

6 ម៉ោង មុន

ប្រទេស​ចិន ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​ប៉ូ​ឡូញ និង​អុ​ី​តា​លី​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025…

ប្រទេស​ចិន ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​ប៉ូ​ឡូញ និង​អុ​ី​តា​លី​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 តាម​រយៈ​ការ​យកឈ្នះ​គូប្រកួត​របស់​ខ្លួនក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ចិន​។

ក្រុម​ដែល​ឡើង​មក​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ
បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 រួម​មាន​៖

ប្រេ​ស៊ី​ល ស្លូ​វ៉ា​នី ប៉ូ​ឡូញ និង​អុ​ី​តា​លី ។ មុន​នឹង​ឡើងមក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​បាល់ទះ​ជម្រើស
ជាតិ​អុ​ី​តា​លី បាន​យកឈ្នះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ស្លូ​វ៉ា​នី ៣-១​សិត (២៥-២២, ២២-២៥, ២៥-២១ និង​២៥-១៨) ។ ចំណែក​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប៉ូ​ឡូញ បាន​យកឈ្នះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប្រេ​សុ​ី​ល​៣-០​សិត​(២៨-២៦, ២៥-១៩ និង​២៥-២១) ។ ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​ថ្ងៃ​ទី​០៣ សីហា ឆ្នាំ​២០២៥ ក្រុម​បាល់ទះជម្រើសជាតិ​ប៉ូ​ឡូញ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​អុ​ី​តា​លី ដណ្ដើម​ពាន​ជើងឯក និង​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប្រេ​សុ​ី​ល ប៉ះ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ស្លូ​វ៉ា​នី ដណ្ដើម
ចំណាត់ថ្នាក់​លេខ​៣​។ ចាំ​មើល​ឆ្នាំ​២០២៥​នេះពាន​ជើងឯក​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 បាន​លើ​ក្រុម​ជម្រើសជាតិណា?

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​ពាន​ជើងឯក​បាល់ទះ​ផ្នែក​បុរស​កម្រិត​ពិភពលោក FIVB
Volleyball Men’s Nations League 2025 ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទះ
អន្តរជាតិ ។ ការ​ប្រកួត​បាន​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣ ខែសីហា ២០២៥ នៅ​ប្រទេស​ចិន ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន​១៨​ក្រុម​។ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០១៨​មក ខណៈ​ឆ្នាំដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំងនិង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋអាមេរិក ហើយ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី ឈ្នះ​ជើងឯក​ទាំង​២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយសារ​ស្ថាន
ភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

លុះដល់​ឆ្នាំ ២០២១ ធ្វើ​នៅ​ទីក្រុង Rimini ប្រទេស​អុ​ី​តា​លី ហើយ​ពាន​ជើងឯក​បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។ ចំណែកឯ​ឆ្នាំ​២០២២ ធ្វើ​នៅ​ទីក្រុង Bologna ប្រទេស​អុ​ី​តា​លី ពាន​ជើងឯក​បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិ​បារាំង ។ ឆ្នាំ ២០២៣ ធ្វើ​នៅ​ទីក្រុង Gdańsk ប្រទេស​ប៉ូ​ឡូញ ពាន​ជើងឯក​បាន​ទៅ​លើ​ក្រុមជម្រើសជាតិ​ប៉ូ​ឡូញ និង​ចុង​ក្រោយ​ឆ្នាំ​២០២៤ ធ្វើ​នៅ​ទីក្រុង Łódź ប្រទេស​ប៉ូ​ឡូញ ពានជើងឯក​បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិ​បារាំងក្រោយ​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ដែល
ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ឆ្នាំ​២០២៣ដោយ​លទ្ធផល​៣-១​សិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ