ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៏ថ្ងៃទី១៦កុម្ភៈ ​ស្លា.ប់០៣​ របួស០៨នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស ០៣នាក់​បានស្លា.ប់ ​និង​ របួស០៨នាក់​ ក្នុងនោះ០៥នាក់របួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៏០៧លើក​កើតឡើងនៅ​ទូទំាង​ប្រទេសកម្ពុជា ​កាលពីថ្ងៃទី១៦ ​កុម្ភៈ​ ២​០១៤ ។

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស ០៣នាក់​បានស្លាប់ ​និង​ របួស០៨នាក់​ ក្នុងនោះ០៥នាក់របួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៏០៧លើក​កើតឡើងនៅ​ទូទំាង​ប្រទេសកម្ពុជា ​កាលពីថ្ងៃទី១៦ ​កុម្ភៈ​ ២​០១៤ ។

បើតាមរបាយការណ៏​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានបង្ហាញទៀតថា​ ក្នុងគ្រោះ​ថ្នាក់ចរាចរណ៏​​ទំាង០៧​លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប ០៨គ្រឿង ក្នុងនោះម៉ូតូ​ ០៦គ្រឿង​ រថយន្តធុ​នតូច០១គ្រឿង​ និងរថយន្តធុនធំ​០១គ្រឿង ។

របាយការណ៏ដដែលបានបញ្ជាក់បន្ថែមថា ​មូលហេតុដែលបណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺមកពីល្បឿន ​០៣លើក​ មិនគោរពសិទ្ឋ ​០១លើក​ មិនប្រកាន់ស្តាំ០១លើក ប្រជែងគ្រោះថ្នាក់​ ០១លើក ​និងបើកបរមិនស្ទាត់ជំនាញ០១លើក ​ក្នុងនោះជិះម៉ូតូគ្រោះ​ថ្នាក់​មិនពាក់មួក០៧នាក់ ៕