ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​​បាន​ហើយ ​ក្នុង​និវេសនដ្ឋាន​របស់​លោក

4 ឆ្នាំ មុន

ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ៖ បន្ទាប់​ពី​តស៊ូ​ទប់ទល់​២​ថ្ងៃ​ប្រឆាំង​ប្រតិបត្តិការ​វាយលុក​របស់​កងកម្លាំង​ពិសេស​មក អតីត​ប្រធានាធិបតី​កៀ​ហ្ស៊ីស៊ី​ស្ថាន លោក​ALMAZBEK ATAMBAIEV​ទីបំផុត​ត្រូវ​ចាប់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៨​សីហា​ក្នុង​និវេសនដ្ឋាន​របស់​លោក​។ ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​លោក​ALMAZBEK ATAMBAIEV​នឹង​ប្រគល់​ខ្លួន​ឲ្យ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កៀ​ ​ហ្ស៊ីស៊ី​…

ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ៖ បន្ទាប់​ពី​តស៊ូ​ទប់ទល់​២​ថ្ងៃ​ប្រឆាំង​ប្រតិបត្តិការ​វាយលុក​របស់​កងកម្លាំង​ពិសេស​មក អតីត​ប្រធានាធិបតី​កៀ​ហ្ស៊ីស៊ី​ស្ថាន លោក​ALMAZBEK ATAMBAIEV​ទីបំផុត​ត្រូវ​ចាប់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៨​សីហា​ក្នុង​និវេសនដ្ឋាន​របស់​លោក​។

ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​លោក​ALMAZBEK ATAMBAIEV​នឹង​ប្រគល់​ខ្លួន​ឲ្យ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កៀ​ ​ហ្ស៊ីស៊ី​ ស្ថាន ដើម្បី​បន្ត​ការ​ស៊ើ​ប​អង្កេត​ដែល​កំពុង​ធ្វើ​។ នេះ​ជា​ការ​ប្រកាស​មួយ​របស់​ក្រសួងមហាផ្ទៃ​។ ក្នុង​ប្រតិបត្តិការ​លើក​ទី​មួយ​ឆ្មក់​ចាប់ខ្លួន​លោក​កាលពី​យប់​ថ្ងៃ​ទី​៧​សីហា មាន​ផ្ទុះ​អំពើ​ហិង្សា​រវាង​កងកម្លាំង​ពិសេស​និង​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​រូប​នោះ​ជា​ច្រើន​រយ​នាក់​ដែល​លើកគ្នា​មក​ការពារ​លោក​។

ពួក​អ្នក​ទាំងនោះ​អាច​ដណ្ដើម​យក​អាវុធ​បាន ពី​បណ្ដា​សមាជិក​កងកម្លាំង​នោះ ហើយ​វាយបក​លើ​កង​កម្លាំង​ប៉ូលិស បន្ទាប់​មក​ចាប់​ប៉ូលិស​ខ្លះ​ជា​ចំណាប់ខ្មាំង​។ ក្នុង​ការ​ឆ្មក់​លើក​ទី​មួយ សមាជិក​កងកម្លាំង​ពិសេស​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប្រមុខ​ប៉ូលិស​ម្នាក់​រង​របួសធ្ងន់​។ យោង​តាម​អគ្គ​រដ្ឋ​អាជ្ញា​ថា​ក្នុង​ការ​ប៉ះទង្គិច​គ្នា ជន​ស៊ី​វិល​២៣​នាក់​និង​សមាជិក​កងកម្លាំង​សន្តិសុខ​២៤​នាក់​រង​របួស​។

រង​ការ​អាម៉ាស់​ក្រោយ​បរាជ័យ​នោះ​កងកម្លាំង​សន្តិសុខ បាន​លើក​មក​ជា​ថ្មី​ក្នុង​ចំនួន​ដ៏​ច្រើន មក​កាន់​និវេសនដ្ឋាន​របស់​អតីត​ប្រធានាធិបតី ស្ថិត​ក្នុងភូមិ​KOI TACH​ជិត​រដ្ឋធានី​ប៊ី​ស្កេ​ក​។ មាន​ផ្តុះ​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ទៀត​នៅ​ទីនោះ ដោយ​ពួក​អ្នកគាំទ្រ​ត្រៀម​ការពារ​អតីត​ប្រធានាធិបតី​រូប​នេះ​ដល់ទី​បញ្ចប់​។ ពួក​គេ​មួយ​ចំនួន​បាន​គប់​ដុំ​ថ្ម​លើ​បណ្ដា​រថយន្ត​ប៉ូលិស ដែល​គប់​គ្រាប់បែក​ឲ្យ​ហឹ​ង​ត្រចៀក​តបត​វិញ​។ក

ក្រសួងមហាផ្ទៃ​គូសបញ្ជាក់​ថា បាន​បំបែកពួក​អ្នកគាំទ្រ​លោក ATAMBAIEV​ដែល​ប្រើ​ហិង្សា​លើ​បណ្ដាជន​ស៊ី​វិល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ