ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​គ្រាប់​ពិត​ៗ ពង្រឹងសមត្ថភាព​កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន​៨០​នាក់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​០៨ ខែសីហា​នេះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ពិនិត្យ​មើល​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចំនួន​៨០​នាក់ ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​បាញ់​គ្រាប់​ពិត​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ស្ថិត​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​០៨ ខែសីហា​នេះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ពិនិត្យ​មើល​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចំនួន​៨០​នាក់ ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​បាញ់​គ្រាប់​ពិត​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ស្ថិត​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ៖ សិក្ខាកាម​ជា​កម្លាំង​នគរបាល​ទាំងអស់​៨០​នាក់ មក​តាម​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ហ្វឹកហាត់​រយៈពេល​៣​ខែ ដោយ​បង្រៀន​ឱ្យ​សិក្ខាកាម​ចេះ​ប្រើប្រាស់​អនុវត្តន៍​ជាក់ស្តែង​នូវ​អាវុធ​វែង និង​អាវុធ​ខ្លី ដោយ​រៀនសូត្រ​មេរៀន​ប្រើប្រាស់​អាវុធ​បាញ់​៣​កាយវិការ គឺ​បាញ់​ជំហរ​ឈរ , ជំហរ​លត់​ជង្គង់ និង​បាញ់​ជំហរ​ក្រាប ដោយ​ក្នុង​មួយ​កាយវិការ​ត្រូវ​បាញ់​២​គ្រាប់ លើ​ចម្ងាយ​៥០​ម៉ែត្រ ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ ការ​ហ្វឹកហាត់ បើ​គ្រាន់តែ​រៀន​ទ្រឹស្ដី​នោះ​មិន​គ្រប់គ្រាន់​នោះ​ទេ ពោល​ត្រូវ​តែ​ហាត់​នៅ​ទីលាន​ជាក់ស្ដែង​តែ​ម្ដង ដើម្បី​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​នៅ​ពេល​បំពេញការងារ​តាម​គោលដៅ ឬ​ភូមិសាស្ដ្រ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ៖ ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​តែ​មាន​ឆន្ទៈ​ស្មោះត្រង់​ជាមួយ​ជាតិ និង​ប្រជាជន ជា​ពិសេស​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​អគតិ​ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​ល្បិច​កល​អាក្រក់​ផ្សេង​ៗ ដើម្បី​បំផ្លាញ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​រកបាន​មក​ដោយ​លំបាក ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក ផា​ន់ ចាន់​ធុ​ល ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ផ្ដោត​ទៅ​លើ​ការ​រៀនសូត្រ ដើម្បី​ទទួល​បាន​ចំណេះ និង​ជំនាញ​គ្រប់គ្រាន់​តាម​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ