ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kovalev ការ​​ពារ​ខ្សែ​ក្រវាត់​​ស្ថា​ប័ន WBO ប្រ​ឆាំង​កីឡា​ករ Cedric Agnew​ ថ្ងៃទី​​29 ខែមីនា​​

11 ឆ្នាំ មុន

អ្នក​ប្រដាល់​កណ្តាប់​ដៃ​ពិ​ឃាត​ជាតិ​រុស្ស៊ី​ Sergey Kovalev នឹង​ឡើង​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ខាង​មុខ​ដើម្បី​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ​ក្នុង​ប្រ​ភេទទម្ងន់ Light Heavyweight របស់​ខ្លួន​ប្រ​ឆាំង​កីឡាករ​អា​មេរិក Cedric Agnew ។ ការ​ប្រ​កួត​នេះ​នឹង​រៀប​ចំ​នៅ​សង្វៀន Boardwalk Hall ស្ថិត​ក្នុង​ទីក្រុង​អា​ត្លង់​ទិក​ស៊ីធី រដ្ឋ​ញូវ​ជើស៊ី​ សហរដ្ឋ​អា​មេរិក​ ។

Kovalev វ័យ​៣០​ឆ្នាំ​ធ្លាប់​ប្រ​កួត​បាន​ចំ​នួន​២៤លើក មិន​ដែល​ចាញ់​ ស្មើ​១​លើក និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​២៣​លើក ។ នៅ​ក្នុង​ជ័យ​ជម្នះ​៦​ប្រ​កួត​បន្ត​បន្ទាប់​គ្នា​ចុង​ក្រោយ​នេះ Kovalev ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​មិនហួស​​ពី​ទឹក​ទី​៤​ នោះ​ឡើយ ។ សម្រាប់ការ​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រ​កួត​នៅ​សហរដ្ឋ​អាមេរិកលើក​នេះ​ ពិត​ជា​ធ្វើ​ឱ្យ​រូប​គេ​មាន​ក្តី​រីក​រាយ​ជា​ខ្លាំង ។ គេ​បាន​ថ្លែង​ថា ៖«ខ្ញុំ​រំ​ភើប​ជា​ខ្លាំង​ដែល​បាន​វិល​ត្រ​ឡប់​មក​ប្រកួត​ផ្សាយ​ផ្ទាល់​តាមទូរទស្សន៍ HBO ។ នេះ​ជា​លើក​ទី​១​ របស់​ខ្ញុំ​ដែល​បាន​មក​ប្រ​កួត​នៅ​សង្វៀន Boardwalk Hall ។ ខ្ញុំ​សន្យា​នឹង​ធ្វើឱ្យ​ការ​ប្រ​កួត​នេះ​រំ​ភើប​ខ្លាំង»។

ចំណែក Cedric Agnew ទោះ​​បី​គេ​មាន​វ័យ​ក្មេង​ជាង​ Kovalev ៣ឆ្នាំ​ ប៉ុន្តែ​ចំ​នួន​នៃ​ការ​ឡើង​សង្វៀន​របស់​គេ​មាន​ដល់​ទៅ​២៦​លើក ។ អ្វី​ដែល​កាន់​តែ​ពិ​សេស​នោះ​គឺ គេ​មិន​ធ្លាប់​ចាញ់​ម្តង​ណា​ឡើយ ។ នៅ​ក្នុង​ជ័យ​ជម្នះ​ទាំង​២៦​លើក​នេះ​ គេ​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំ​នួន​១៣​លើក ។ គេ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​គិត​ថា Kovalev មិន​ធ្លាប់​បាន​ជួប​កីឡាករ​ដែល​មាន​កម្រិត​ជំ​នាញ​ដូចខ្ញុំ​នេះ​ទេ ។ នៅ​ពេល​ថ្ងៃ​អស្តង្គត​ ខ្ញុំ​នឹង​បាន​ជួប​ជា​មួយ​ជើង​ឯក​ពិភព​លោក​ ។ ​

គេ​ជា​ជើង​ឯក​ពិភព​លោក​ដ៏​ពិត​ប្រា​កដ​មួយ​រូប ។ ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​ឱកាស​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ពិត​ប្រាកដ​ម្នាក់»។ ​ប្រ​ធាន​កម្ម​វិធី​កី​ឡា​ទូរទស្សន៍ HBO លោក​ Ken Hershman​ បាន​ថ្លែង​ថា​ នេះ​ជា​ការ​ជួប​គ្នា​ដែល​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​ចង់​បាន ។ វា​ជា​ការ​ប្រកួត​ដែល​ទូរទស្សនិក​ជន​ HBO​ ទាំង​អស់​ចង់​ឃើញ​ ៕