ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ភាព​យន្ត​ចិន​រឿង «BLACK COAL, THIN ICE» ដណ្តើម​បាន​ពាន​រង្វាន់​ខ្លា​ឃ្មុំ​មាស​

11 ឆ្នាំ មុន

ខ្សែភាព​យន្ត​ចិន​រឿង “BlACK-COAL, THIN ICE” កាល​ពីថ្ងៃ​ទី​១៥ កុម្ភៈ​ ដណ្តើម​បាន​ពាន​រង្វាន់​ខ្លា​ឃ្មុំ​មាស​ ជា​ពាន​រង្វាន់​ផ្តល់​ឱ្យ​ដល់​ខ្សែ​ភាព​យន្ត​ដែល​ល្អ​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​មហោ​ស្រព​ខ្សែ​​ភាព​យន្ត​លើក​ទី​៦៤​ នៅ​ក្រុង​ប៊ែរ​ឡាំង ។​

ខ្សែភាព​យន្ត​ចិន​រឿង “BlACK-COAL, THIN ICE” កាល​ពីថ្ងៃ​ទី​១៥ កុម្ភៈ​ ដណ្តើម​បាន​ពាន​រង្វាន់​ខ្លា​ឃ្មុំ​មាស​ ជា​ពាន​រង្វាន់​ផ្តល់​ឱ្យ​ដល់​ខ្សែ​ភាព​យន្ត​ដែល​ល្អ​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​មហោ​ស្រព​ខ្សែ​​ភាព​យន្ត​លើក​ទី​៦៤​ នៅ​ក្រុង​ប៊ែរ​ឡាំង ។​

ខ្សែ​ភាព​យន្ត​នោះ​របស់​ផលិត​ករ​ខ្សែ​ភាព​យន្ត​ចិន​លោក DIAO YINAN ចាប់​ផ្តើម​តាម​រយៈ​ការ​រក​ឃើញ​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​កាល​ពី​ឆ្នាំ​១៩៩៩ ។​ ៥​ឆ្នាំ​ក្រោយ​មក​មាន​ការ​រក​ឃើញ​សាក​សព​មនុស្ស​ជា​ច្រើន​ទៀត​ដែល​​ត្រូវគេ​សម្លាប់​​ដោយ​អាថ៌​កំបាំង ។​ ភ្នាក់ងារ​ស៊ើប​អង្កេត​លោក​ ZHANG រ​ក​ឃើញថា​ ជន​រង​គ្រោះ​ទាំង​អស់​នោះ​ជាប់​ទាក់​ទិន​នឹង​នាង WU ZHIZHEN ជា​យុវ​នារី​ម្នាក់​ធ្វើ​ការ​ជាអ្នក​ជូត​ផ្ទះ​ ដែល​អ្នក​ស៊ើប​ការណ៍​រូប​នោះ​ស្រឡាញ់ ។​ ថ្ងៃ​មួយ​ពេល​ធាតុ​អាកាស​រដូវ​រងា​ត្រជាក់​ខ្លាំង​បំផុត​ អ្នក​សើុប​ការណ៍​រូប​នោះ​រក​ឃើញ​សាក​សព​មនុស្ស​ទាំង​នេះ​ ។​
ក្នុងខ្សែ​ភាព​យន្ត​នេះ​ លោក DIAO YINAN បាន​រួម​បញ្ចូល​គ្នា​នូវ​រស​និយម​នៃ​ខ្សែ​ភាព​យន្ត​ដំបូង​របស់​លោក​រឿង​ “UNIFORM” និង​ខ្សែភាព​យន្ត​មួយ​ទៀត​របស់​លោក​រឿង “NIGHT TRAIN” ។​

ខ្សែ​ភាព​យន្ត​រឿង “BLACK COAL, THIN ICE” ជា​ខ្សែភាព​យន្ត​​មួយ​ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​២០​រឿង​ទៀត​ដែល​ចូល​រួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ខ្លា​ឃ្មុំ​មាស​ នៅ​ឯ​​ហោ​ស្រព​ភាព​យន្ត​ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង ។​ ផលិត​ករ​ខ្សែភាព​យន្ត​នេះ​លោក DIAO YINAN ទទួល​សញ្ញា​បត្រ​នៃ​បណ្ឌិត​សភា​សិល្បៈ​ឆ្នាំ​១៩៩២​ ហើយ​លោក​បាន​ផលិត​ខ្សែ​ភាព​យន្ត​ពីរ​មុន​នេះ​ គឺ​ខ្សែ​​ភាព​យន្ត​រឿង​ “UNIFORM” កាល​ពីឆ្នាំ​​២០០៣ និង​ខ្សែ​ភាព​យន្ត​រឿង​ “NIGHT TRAIN” ក្នុងឆ្នាំ​២០០៧​ ដោយ​រឿង​ NIGHT TRAIN យក​ទៅ​ប្រកួត​ក្នុង​មហោ​ស្រព​ភាព​យន្ត​ក្រុង​កាន​ ប្រទេស​​បារាំង៕​