សមាសភាពរដ្ឋាភិបាលថ្មីលីបង់ ដឹកនាំដោយលោក តាមម៉ាមសាឡាម ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ កុម្ភៈ នៅប្រទេសលីបង់ក្រោយការជាប់គាំងរយៈពេល១០ខែមក ។
យោងតាមក្រិត្យមួយចុះហត្ថលេខាដោយប្រធានាធិបតីលីបង់លោក MICHEL SLEIMANE ថា លោកសាមៀម៉ុកបែល ត្រូវបានតែងតាំងជារដ្ឋមន្ដ្រីការពារប្រទេស និងជាឧបនាយករដ្ឋមន្ដ្រី លោក ហ្សេប្រាន បាស៊ីលក្លាយជារដ្ឋមន្ដ្រីការបរទេស លោក នូហាដ ម៉ាក់នូន ជារដ្ឋមន្ដ្រីមហាផ្ទៃ លោកអាលីហាសាន់ខាលីល ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុ ចំណែកលោកឧត្ដមសេនីយ៍ អាសារ៉ាហ្វ រីហ្វី កាន់តំណែងជារដ្ឋមន្ដ្រីយុត្ដិធម៌ រួចលោក សឺហ្សាអាន កាសហ្ស៊ី ជារដ្ឋមន្ដ្រីការងារ ។
ការប្រកាសពីសមាសភាពរដ្ឋាភិបាលថ្មីនេះជាលទ្ធផលនៃការសម្របសម្រួលគ្នារវាងចលនា ៨ មីនា ស្និទ្ធប្រធានាធិបតីស៊ីរី លោក អាសាដ និងចលនា ១៤ មីនា ប្រឆាំងរបបលោកសាអាដ ។ នាយករដ្ឋមន្ដ្រីថ្មីលោក សាឡាម កើតឆ្នាំ១៩៤៥ ជាមនុស្សនិយមកណ្ដាល ។ លោកត្រូវបានចាត់ទុកថា ជាមនុស្សជិតដិតនឹងអតីតនាយករដ្ឋមន្ដ្រីលោក សាអាដ ហារីរី ដែលត្រូវគេធ្វើឃាត ។
នាយករដ្ឋមន្ដ្រីថ្មី កាលពីថ្ងៃទី១៥ កុម្ភៈ បានសម្ដែងពីទំនុកចិត្ដលើសមត្ថភាពរបស់រដ្ឋាភិបាលថ្មីក្នុងការគោរពរដ្ឋធម្មនុញ្ញ ។ លោកអះអាងថា រដ្ឋាភិបាលថ្មីនឹងអាចរៀបចំទាន់ពេលវេលានូវការបោះឆ្នោតប្រធានាធិបតី ហើយឱ្យសភាអាចអនុម័តច្បាប់បោះឆ្នោត ៕
ចែករំលែកព័តមាននេះ