រថយន្តកុងតឺន័របើកបត់ប៉ះម៉ូតូឌ្រីម រងរបួសធ្ងន់ ៣នាក់
រាជធានីភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1I-7627 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងផ្លូវ១៩៨៦ ស្រាប់តែមានរថយន្តកុងតឺន័រដឹកទំនិញ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3332 ដែលធ្វើដំណើរលឿនស្របទិសគ្នា បើកបត់ឆ្វេង បណ្តាលឲ្យប៉ះម៉ូតូដួល អ្នកជិះទាំង ៣នាក់ បោកនឹងថ្នល់ហូតឈាមពេញផ្លូវ។
ចែករំលែកព័តមាននេះ