បុរសម្នាក់បើករថយន្តមកឈប់កណ្តាលផ្លូវ រួចដេកធ្វើព្រងើយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-5112 មកឈប់នៅកណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី រួចដាក់គន្លឹះទ្វាររថយន្តជាប់ ហើយដេកធ្វើព្រងើយ ទោះជាសមត្ថកិច្ចមករង្គើរថយន្តយ៉ាងណា ក៏មិនភ្ញាក់ឡើយ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី១៥ កុម្ភៈ ២០១៤ ចំណុចស្តុបប៉េកាសេ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា។
ចែករំលែកព័តមាននេះ