ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​យី​ឌុប​ដឹក​ទំនិញ​ថៃ ​បើក​បុក​រថ​យន្ត​ដឹក​ស្វាយ​ខ្មែរ ​រង​ការ​ខូចខា​ត​ទាំង​អស់​គ្នា​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ មាន​ករណី​គ្រោះ​ថ្នាក់ច​រា​ចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​ដឹក​ទំនិញ​យី​ឌុប​សណ្តោង​រ៉ឺម៉ក ​១​គ្រឿង ​របស់​ថៃ បើ​ក​​គេច​​ម៉ូតូ ១​គ្រឿង ​ទៅ​ផ្នែកខា​ង​ឆ្វេង ​ក៏​ជ្រុល​ចង្កូត​បុក​រថ​យន្ត​ដឹក​ស្វាយ​របស់​អាជីវ​ករ​ខ្មែរ​ ១​គ្រឿង ​ត្រូវ​ផ្នែកចំ​ហៀង ​បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ​និង​ជ្រុះ​ផ្លែ​ស្វាយ​នៅ​ពាស​ពេញ​ផ្លូវ​ជាតិ។​ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើងកា​ល​ពី​វេលា​ម៉ោង ​៨ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី​១៤ ​កុម្ភៈ​ ២០១៤ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧A ​ក្នុង​ភូមិបឹ​ង​ព្រលឹត ឃុំ​​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ។ ​

ទាំង​ជន​រង​គ្រោះ ​និង​ជន​បង្ក​ហេតុ ​ដែល​បើក​រថ​យន្ត​បុក​គ្នា​ខាង​លើ ​មិន​ត្រូវ​ប្រាប់​ឲ្យ​ស្គាល់អ​ត្ត​សញ្ញាណ​ទេ ​ក្រោយ​កើត​ហេតុ​បាន​សម្រួល​គ្នា​នៅ​កន្លែង​ដោយ​ថៅកែ​ថៃ ​បង់​សង​ថ្លៃ​ការ​ខូច​ខាត​ដល់​ខាង​ភាគី​រង​គ្រោះ​ខ្មែរ។​

ប្រភព​ព័ត៌មា​ន​ពី​សាក្សី​នៅក​ន្លែងកើ​ត​ហេតុ ​បាន​ឲ្យ​ដឹង​ថា ​គេ​បាន​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​ប្រភេទ​យី​ឌុប​របស់​ថៃ ​ពណ៌​ស ​១គ្រឿង ​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​សណ្តោង​រ៉ឺម៉ក​ពី​ក្រោយ ​បើក​បរ​ដោយ​ជន​ជាតិ​ថៃ​វ័យ​ក្មេង​ម្នាក់ ​ចេញ​ពី​ព្រំ​ដែន​កម្ពុជា​-ថៃ ​ទិសដៅ​ពី​លិ​ច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​រថ​យន្ត​ ១​គ្រឿង​នេះ ​គេច​ពី​ម៉ូតូ ​១គ្រឿង ​ទៅ​ខាង​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅបុ​ក​រថ​យន្ត​ដឹក​ស្វាយ​របស់​ឈ្មួញ​ខ្មែរ​ ១​គ្រឿង​ទៀត ​យ៉ាង​ពេញទំ​ហឹង​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ ​កំពង់​ចាម​ 3A-​0879​ ដឹក​ស្វាយ​ពេញ​ទ្រុង​ មក​ពី​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​ ក្នុង​ទិស​ដៅពី​កើ​ត​ទៅលិ​ច ​បមុ្រង​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ​បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ចាក់​ស្វាយ​ពេញ​ផ្លូវ​ជាតិ​តែ​ម្តង។​

រថ​យន្ត​បង្ក​ហេតុថៃ​ រង​ការ​ខូច​ខាត​ផ្នែកខា​ង​ឆ្វេង​ស្រាល ​ហើយ​ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ ​គេ​ឃើញ​ដំណាង​របស់​ថៅកែ​ថៃ ​មក​ធ្វើ​ការ​ចរ​ចា​សម្រប​សម្រួល ​ដើម្បី​បញ្ចប់​រឿងនៅ​នឹ​ង​កន្លែង។​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ មិន​បណ្តាល​ឲ្យ​ភាគី​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ឡើយ៕ ​