ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នេសាទ​ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ដី​កិន​បែក​ក្បាល​ស្លា.ប់​នៅ​នឹង​កន្លែង​យ៉ាង​អណោច​អធ័ម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​នេសាទ​ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ដី​កិន​បែក​ក្បាល​ស្លា.ប់​​ភ្លាមៗ​ នៅ​នឹង​កន្លែង​យ៉ាង​អណោច​អធ័ម​ ខណៈ​ដែល​រូប​គាត់​ត្រលប់​មក​ពី​នេសាទ​ត្រី​នៅ​បឹង​មួយ​កន្លែង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង​ ៣០​នាទី រសៀល​ថ្ងៃទី​១៥​ កុម្ភៈ​ ២០១៤​ ស្ថិត​នៅ​ផ្លូវ​លំ​ក្នុង​ភូមិ​ដី​ចាស់​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ឫស្សី​កែវ​។

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​នេសាទ​ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​ដឹក​ដី​កិន​បែក​ក្បាល​ស្លាប់​​ភ្លាមៗ​ នៅ​នឹង​កន្លែង​យ៉ាង​អណោច​អធ័ម​ ខណៈ​ដែល​រូប​គាត់​ត្រលប់​មក​ពី​នេសាទ​ត្រី​នៅ​បឹង​មួយ​កន្លែង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង​ ៣០​នាទី រសៀល​ថ្ងៃទី​១៥​ កុម្ភៈ​ ២០១៤​ ស្ថិត​នៅ​ផ្លូវ​លំ​ក្នុង​ភូមិ​ដី​ចាស់​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ឫស្សី​កែវ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ ឡុញ​ ឡុច​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​។ តា​មប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ​ ធ្វើ​ដំណើរ​ម​កពី​នេសាទ​ត្រី​ ដោយ​មាន​មង​ ពោង​ចំនួ​២ និង​ត្រី​មួយ​ចំនួន​ផង​ដែរ​។

លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ ផ្លូវ​រអិល​ដោយ​គេ​ទើប​បាញ់​ទឹក​កុំ​ឲ្យ​ហុយ​ ក៏​បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ ស្រប​ពេល​មាន​រថ​យន្ត​ហ៊ីណូ​​ដឹកដី​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-0432 បើក​មក​ដល់​ ក៏​កិន​ជន​រង​គ្រោះ​បែក​ក្បាល​ស្លាប់​នៅ​នឹ​ងកន្លែង​តែ​ម្តង​ រួច​​រថ​យន្ត​បង្ក​ព្យាយាម​បើក​រត់​ប្រមាណ​ជា​ ៥០០​ម៉ែត្រ​ ទើប​ឈប់​ចត​ចោល​ក្បែរ​រណ្តៅ​ទំនាប​បឹង​មួយ​កន្លែង​ ឯ​តៃកុង​បាន​រត់​គេច​ខ្លួន​​បាត់​។

ក្រោយ​កើត​ហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​​ម៉ូតូ និង​រថ​យន្ត​បង្ក​ សមត្ថ​កិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​ រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕