ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំរោល​ចូល​បាត់ពី​ផ្ទះ​ពេល​ទៀប​ភ្លឺ​ ឃើញ​សព​ចង.ក​លើ​ដើម​ឈើ​កម្ពស់​ប្រហែល ​១០​ម៉ែត្រ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ត្រូវ​អ្នក​ស្រុក​ប្រ​ទះឃើញ​ចង.ក​លើ​ដើម​ឈើក​ម្ពស់​ប្រហែល ​១០​ម៉ែត្រ ​ក្នុង​ភូមិ​រស្មី​សាមគ្គី ​សង្កាត់និ​មិត្ត ក្រុង​ប៉ោយប៉ែ​ត ​កាល​ពី​វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ថ្ងៃទី​១៥​ កុម្ភៈ ​២០១៤​ បន្ទាប់​ពី​បាត់​ខ្លួ​នពេល​ទៀប​ភ្លឺ​ថ្ងៃ​កើត​ហេតុ។ ​សព​រង​គ្រោះ​ឈ្មោះ ​យ៉ង់ ​អឿន អា​យុ ៥​០​ឆ្នាំ​ ជាក​សិ​ករ​ មាន​ទីលំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ។ ​ជន​រង​គ្រោះ​ចង.ក​នឹង​ខ្សែ​គោលើ​​ដើម​ដង្កោ ​ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ប្រហែល​ជិត​ ៥០០​ម៉ែត្រ។​

តាម​ស្ត្រី​ឈ្មោះ​ រឹម ​សាលួត ​អាយុ ​៤៦​ឆ្នាំ ​ជា​ប្រពន្ធ​ជន​រង​គ្រោះ បា​ន​ប្រាប់​ថា ​ប្ដី​របស់​គាត់​បាត់​ពី​ផ្ទះ​នៅ​វេលា​ម៉ោ​ង​ប្រហែល​ ៣​ទៀប​ភ្លឺ​ ថ្ងៃទី​១៥​ កុម្ភៈ ​មិន​ដឹង​ទៅ​ណា​នោះ​ទេ ​ប៉ុន្តែ​ ប្ដី​គាត់​មុន​បាត់​ខ្លួន​កើត​ជំងឺ​កំរោល​ចូល​ចេះ​តែ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​មិន​ដេកមិ​ន​ពួនទេ​ ​ធ្វើ​ឲ្យ​គាត់ ​និង​កូនៗ ​អត់​ងងុយ ​២ ​ទៅ ៣​យប់​ មក​ហើយៗ ​ក៏​ញឹក​ញាប់ផ​ង​ដែរ​ក្នុង​ ១ខែ រ​ហូត ​២ ​ទៅ ៣​ ​ដង​។

ស្ត្រីជា​ប្រពន្ធ​ប្រាប់​បន្ត​ថា ​ពេល​ប្ដីគា​ត់បា​ត់​ខ្លួន​ គឺ​គាត់​ និងកូ​នៗ ​បាន​នាំ​គ្នា​ដើររ​ក​ជា​ច្រើន​កន្លែង​ដែរ ​តែ​រក​មិន​ឃើញ ​លុះ​ប្ដី​ប្រពន្ធ​មួយ​គ្រួសារ​ជាអ្នក​ជិត​ខាង​ឈ្មោះ ​ប៊ូ វា​សនា ​អាយុ ៣​២​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ ​សុផា អា​យុ ២៩ឆ្នាំ ​ទៅ​រក​អុស​ប្រទះ​ឃើញ ​ហើយ​មក​ប្រាប់ទើ​បគា​ត់ ​និង​កូនៗដឹ​ង។​ នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​សមត្ថ​កិច្ច​នគរ​បាល​ក្រុង​ប៉ោយប៉ែ​ត ​សហការ​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​រដ្ឋ​បាល​សង្កាត់​និមិត្ត ​ព្រម​ទាំង​គ្រូ​ពេទ្យ​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ​ដើម្បី​ធ្វើ​កោសល្យ​វិច្ឆ័យ។​

លោក​ ម៉ារិ​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​ន​គរបា​លស​ង្កាត់និ​មិត្ត​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ​គ្រូ​ពេទ្យ​ជំនាញ​បាន​បញ្ជាក់​ថា ​សព​រង​គ្រោះ​ចង.ក​ធ្វើ​អត្ត​ឃាត​ដោយ​ខ្លួន​ឯង។​ គួរ​បញ្ជាក់​ថា ​សពច​ង.ក​នេះ ​ខុស​ពី​សពច​ង.ក​ដទៃ ​គឺ​ខ្ពស់​ទាល់​តែ​កូន​ប្រុស​ឡើង​កាត់​ចំណ​ង ហើយ​អ្នក​ស្រុក​ជួយ​សំរូត​ចុះ​ទើប​សព​ដល់​ដី​បាន​។ សព​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕