ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​សែន​ប្រពន្ធក្រោយ​ ប្រពន្ធ​ដើមតាម​ទាន់​​​ប្តឹង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរសវ័យ៥០​ឆ្នាំ លួច​សែន​ព្រេន​ជាមួយ​​ប្រពន្ធ​​ម្នាក់​ទៀត​​ ត្រូវ​ប្រពន្ធ​ដើមតាម​ទាន់​​​ ប្តឹង​​សមត្ថកិច្ច​​ចុះ​អន្តរាគមន៍​ ដែល​ហេតុ​ការ​ណ៍នេះ​​​​ បង្ក​​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ព្រឹកថ្ងៃទី​១៥ កុម្ភៈ​​ ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រៃព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

រាជធានី​ភ្នំ​ពេញ ៖ បុរសវ័យ៥០​ឆ្នាំ លួច​សែន​ព្រេនជាមួយ​​​ប្រពន្ធ​​ម្នាក់​ទៀត​​ ត្រូវ​ប្រពន្ធ​ដើមតាម​ទាន់​​​ ប្តឹង​​សមត្ថកិច្ច​​ចុះ​អន្តរាគមន៍​ ដែល​ហេតុ​ការ​ណ៍នេះ​​​​ បង្ក​​ឱ្យមាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ព្រឹកថ្ងៃទី​១៥ កុម្ភៈ​​ ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រៃព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឱ្យដឹងថា បុរសខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ឆាយ ថា អាយុ​៥០​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ប៊ិន នី អាយុ​៤៨ឆ្នាំ មាន​កូន​៧​នាក់ និង​​មាន​ទី​លំនៅ​ភូមិ​ព្រែក​រាំង​​ ឃុំ​ពន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង​ ។ ដោយ​ឡែក​ស្ត្រី​ដែលបុរសខាងលើ​លួច​សែន​ជាមួយ​នោះអាយុ​​៣០​ឆ្នាំ ជាកម្មករ​រោង​ចក្រ​​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ ហើយ​ភ្លាម​ៗ​បាន​រត់​គេច​​បាត់​ ។

បើតាម​ស្ត្រី​ជាមួយ​ប្រពន្ធ​ឈ្មោះ ប៊ិន នី រៀប​រាប់ឱ្យដឹង​ថា ប្តី​របស់​គាត់​ជាមនុស្ស​​ល្មោភ​កាម​​ណាស់ ហើយ​តែង​វាយ​​ធ្វើបាប​គាត់​​ ពេល​​​គាត់​មិន​ព្រម​ដេក​​ជាមួយ​​​ ។ ដោយ​ទ្រាំ​ទ្រ​នឹង​ការ​វាយ​ធ្វើបាប​លែង​​បាន ក្នុង​អំ​ឡុង​ឆ្នាំ​២០១២ គាត់​(ស្ត្រី​ជាប្រពន្ធ​) ក៏បានដាក់​ពាក្យ​​​ប្តឹង​លែង​លះ​ទៅ​តុលាការ​​ តែមិន​ទាន់​ប្រកាស​សាល​ក្រម​នៅ​ឡើយ​​ ដោយ​​តុលាការ​​កោះ​ហៅ​៣​ដង​មក​ហើយ​ តែ​បុរស​ជា​ប្តី​មិន​បាន​ទៅ​នោះ​ទេ ។

ប្រភព​បន្តថា លុះ​មក​ដល់​ថ្ងៃកើត​ហេតុ​​ ឮកូន​ប្រាប់​ថា ឪពុក​របស់​គេ​លួច​សែន​ប្រពន្ធ​ថ្មី​​ គាត់​ក៏បាន​ប្តឹង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​តែម្តង ៕​