ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​​ព្រៃ​ឈើ​ព្រះ​វិហា​រ​​​​ ​​បង្ក្រាប​​​​​ឈើ​​ប្រណី​​ត​​ខុស​​ច្បាប់​​ចំនួន​១​៥ម៉ែត្រ​​​គូប​​នៅ​​ក្បែរ​​ច្រក​​ទ្វារ​​​អានសេះ​​​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ កម្លាំង​​ចម្រុះ​​ខេត្ត​​​ដឹ​កនាំ​​ដោយ​លោ​​ក ​នួន​​​ ​សុ​ខុ​ម​​ នាយ​​រង​ខណ្ឌ​រដ្ឋ​​បាល​ព្រៃ​ឈើ​ព្រះ​វិហា​រ​ ស​ហ​ការ​ជា​មួយ​សមត្ថ​កិច្ច​​អា​ជ្ញា​ធរ​មូល​ដ្ឋាន​​ស្រុក​ជាំ​ក្សាន្ត បាន​​ចុះ​​បង្ក្រាប​បទ​ល្មើស​ព្រៃឈើមួយកន្លែង ស្ថិត​​​ក្នុង​ភូមិ​ឈើ​ទាល​គ​ង​ ​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​​ ក្បែរ​ជើង​ភ្នំ​ច្រក​ទ្វារអាន​សេះ​។

ជុំវិញ​ការ​ចុះ​បង្រ្កាប​ឈើ​ប្រណីត​ខាង​លើ​នេះ​ ​លោក​ នួន​ ​សុ​ខុម ​នាយ​​រង​ខ​ណ្ឌ​រដ្ឋបាល​​ព្រៃ​​ឈើ​​ព្រះវិ​ហារ ​​​នៅ​ថ្ងៃទី​១៥  កុម្ភៈ បាន​ឲ្យដឹ​ងថា​ ​ដោ​យមា​នដី​កា​​របស់​ព្រះ​រាជអា​ជ្ញាសាលា​ដំបូ​ងខេត្ត​ ឱ្យ​ធ្វើ​ការ​ឆែក​ឆេរ​លំ​នៅ​ឋាន​ប្រជា​ពលរដ្ឋ​ម្នាក់​ ​ឈ្មោះ​ ស៊ី​ង ​ស៊ីម​ ​ភេទ​ប្រុ​ស នៅ​ក្នុងភូមិខាងលើ​​ ក៏បាន​រកឃើញ​ឈើ​ប្រណី​តខុស​ច្បាប់​ប្រ​ភេទ​ ​នាង​នួ​ន ​បេង ​ធ្នង់​​ជាច្រើន​កំណាត់​សរុប​ចំនួន១៥​ម៉ែត្រ​គូប​ ដែលឈ្មួញ​បាន​យក​មកលាក់​ទុកក្នុងលំ​នៅឋានមួយ​នេះ​​ ។ ក្រោយ​ពី​ឆែក​ឆេរ​រក​ឃើញ ឈើប្រណីតទាំងអស់ សមត្ថកិច្ច​បាន​នាំ​យក​ទៅរ​ក្សាទុក ​នៅផ្នែក​រដ្ឋបា​លព្រៃឈើ​ជាំក្សាន្ត ​ដើម្បីកសា​ងសំណុំ​រឿងបញ្ជូនទៅសាលាដំបូង​ខេត្ត​ព្រះវិហា​រ ​ចាត់​ការ​តាម​ផ្លូ​វច្បាប់ ។

តាម​​ប្រភពព័​​ត៌មាន​បាន​​ឱ្យដឹង​​ថា ឈើ​ប្រណី​ត​ជាច្រើនកំ​ណាត់​នេះ​​​ ជារបស់​មន្រ្តី​យោធាម្នាក់​​ ​​ដែល​ឈរ​ជើង​ក្នុង​តំបន់​នោះ​ ​បង្ខំ​​ឲ្យ​ប្រជាព​លរដ្ឋឡើង​​កា​ប់​​​​លើខ្នង​ភ្នំដង​រែក​​ ​ក្បែរច្រក​ទ្វារអាន​សេះ ​ហើយ​​ជញ្ជូន​យក​មក​គរ​ទុក​ក្នុង​ចំណុច​ខាងលើ​ ដើម្បី​លក់​ទៅឲ្យឈ្មួញកណ្តាលក្នុង​​ផ្សារងងឹត ៕​