ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណី​​ពិ​បាក​​លេប សម​ រង្ស៊ី ៖ បើក​​វិទ្យុ ទូរទស្សន៍​ បោះ​​ឆ្នោត​ឡើង​​វិញ និង​គណៈ​អចិន្ត្រៃយ៍​​សភា​ត្រូវ​តែ​​ស្មើ​គ្នា

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ចរ​ចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​កន្លង​មក​ ។ ការ​ដោះ​ស្រាយ​នេះ​ទាល់​តែ​គណ​បក្ស​ទាំង​ពីរ​នៅ​ជិត​គ្នា​ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បើក​ចំហ​ និង​ប្រកាន់​

រាជធានី​ភ្នំពេញ ៖ លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ចរ​ចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​កន្លង​មក​ ។ ការ​ដោះ​ស្រាយ​នេះ​ទាល់​តែ​គណ​បក្ស​ទាំង​ពីរ​នៅ​ជិត​គ្នា​ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បើក​ចំហ​ និង​ប្រកាន់​ជំហរ​ចរ​ចា​ដោយ​សន្តិ​វិធី​ អហិង្សា​ និង​គោ​រព​ប្រជា​ជន​ជា​ធំ​ ។ យើង​ធ្វើ​អ្វី​ៗ​ដោយ​សន្តិ​វិធី​ មាន​ន័យ​ថា​ ការ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​មិន​អាច​ជជែក​គ្នា​ពី​ចម្ងាយ​បាន​ទេ​ ។

លោក​ សម​ រង្សុី​ បន្ត​ថា ដើម្បី​ដឹង​ស​ខ្មៅ​ ភាគី​នី​មួយ​ៗ​អាច​យល​់​ព្រម​ធ្វើ​កាយ​វិការ​សុ​ច្ឆ​ន្ទៈ​ដល់​កម្រិត​ណា​ ដល់​តែ​យើង​ស្ទាប​ស្ទង់​គ្នា​ឱ្យ​បាន​ច្បាស់​ ដើម្បី​ឈាន​ទៅ​មុខ ។ គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ រួម​មាន​ប៉ុស្តិ៍​វិទ្យុ​ ទូរ​ទស្សន៍​ និង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ទាម​ទារ​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​សភា​ស្នើ​គ្នា​ ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ លោក​ សម​ រង្សុី​ បញ្ជាក់​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​គឺ​ធ្វើ​យា៉ង​ណា​ ការ​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ថ្ងៃ​មុខ​ ការ​បោះ​ឆ្នោត​កុំ​ឱ្យ​មាន​បញ្ហា​ដូច​មុន​ទៀត​ ។ ក្នុង​រយៈ​ពេល​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ ធ្វើ​យា៉ង​ណា​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ ។

លោក​ សម​ រង្សុី​ បន្ថែម​ថា ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​ថា សម្តេច​ឡើង​តាម​រដ្ឋ​ធម្ម​នុញ្ញ​ ហើយ​ចុះ​ក៏​ចុះ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ដែរ​នោះ​ លោក​ សម​ រង្សុី​ បាន​ថ្លែង​ថា អ្នក​កាន់​អំណាច​តែង​តែ​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ ។ ជាក់​ស្តែង​កាល​ពី​ឆ្នាំ​១៩៩៣​ គ្មាន​ច្បាប់​ណា​ចែង​ឱ្យ​មាន​នាយក​រដ្ឋ​មន្ត្រី​ពីរ​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​​កម្ពុជា​មាន​នាយក​រដ្ឋ​មន្ត្រី​ដល់​ទៅ​ពីរ​ ។ មួយ​វិញ​ទៀត​នៅ​ឆ្នាំ​១៩៩៨​ មាន​រដ្ឋ​ធម្ម​នុញ្ញ​ណា​ ដែល​ចែង​ឱ្យ​មាន​ស្ថាប័ន​ព្រឹទ្ធ​សភា រហូត​ដល់​ផ្តល់​តំណែង​ដល់​សម្តេច​ ជា​ សីុម​ ជា​ប្រធាន​ព្រឹទ្ធ​សភា​ និង​ឆ្នាំ​២០០៣​ ក៏​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ដែល​ការ​បោះ​ឆ្នោត​នោះ​ ជ្រើស​រើស​ទាំង​ប្រធាន​រដ្ឋ​សភា​ និង​នាយក​រដ្ឋ​មន្ត្រី​ផង។ បញ្ហា​នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធ​ន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ជា​ហូរ​ហែ​តាម​ផ្លូវ​នយោ​បាយ​ ។

លោក​ សម​ រង្សុី​ បាន​ថ្លែង​ទៀត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​មាន​ដំណោះ​ស្រាយ​ណា​មួយ​សម​ស្រប​ ដើម្បី​ឈាន​ដល់​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ដែល​អាច​ធ្វើ​បាន​​ ។ ចំពោះ​បញ្ហា​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​សា​ជា​ថ្មី​ លោក​ សម​ រង្សុី​ មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ​ គ្រាន់​តែ​សំណូម​ពរ​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​គោ​រព​រដ្ឋ​ធម្ម​នុញ្ញ​ និង​គោ​រព​សិទ្ធ​ិ​ប្រជា​ពល​រដ្ឋ​ នៅ​ពេល​ណា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គោ​រព​រដ្ឋ​ធម្ម​នុញ្ញ​ហើយ​ ទើប​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុ​កម្ម​ជា​ថ្មី​ ។

ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោ​ក​ សម​ រង្សុី​ ដែល​មន្ត្រី​រដ្ឋា​ភិបាល​ចោទ​ថា​ដើរ​សម្អុយ​នៅ​ក្រៅ​ប្រទេស​នោះ​ លោក​ សម​ រង្សុី​ បាន​អះ​អាង​ថា​ ការ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​បណ្តា​សហ​គមន៍​អឺ​រ៉ុប​  ចាប់​ពី​ថ្ងៃ​ទី​២៣​​ មករា រហូត​ដល់​ថ្ងៃ​និវត្តន៍​មក​កម្ពុជា​វិញ​​ សហ​គមន៍​អឺ​រ៉ុប​កំពុង​ដាក់​គំនាប​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​ ។ ទាក់​ទង​នឹង​ការ​លើក​ឡើង​នេះ​ លោក​ ផៃ​ សីុ​ផាន​ អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នា​រសៀល​​ថ្ងៃ​ទី​១២​ កុម្ភៈ ថា ការ​ដើរ​កៀរ​គរ​របស់​លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​វោ​ហារ​ស័ព្ទ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​បិទ​បាំង​ភាព​កម្សោយ​របស់​ខ្លួន​ ។

លោក​ ផៃ សីុ​ផាន បន្ត​ថា កិច្ច​ការ​ទំនាក់​ទំនង​​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​ ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​ នៅ​តែ​មាន​សភាព​ដដែល​ ជាក់​ស្តែង​មាន​ការ​ចុះ​ហត្ថ​លេខា​រវាង​ថ្នាក់​ដឹក​នាំ​កម្ពុជា​ ជាមួយ​ប្រទេស​នានា​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​ ។ ដូច្នេះ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​មែន​ជា​លទ្ធ​ភាព​របស់​បរ​ទេស​ក្រៅ​ពី​ប្រទេស​កម្ពុជា​ទេ។  ការ​ដោះ​ស្រាយ​វិវាទ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ធ្វើ​ជា​គូ​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​​រួច​ហើយ​ ដូច្នេះ​គ្មាន​ទិស​ដៅ​ណា​ដើម្បី​យក​មក​ដាក់​សម្ពាធ​ទាត់​ចោល​ លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​តាម​រយៈ​គោល​ការណ៍​ច្បាប់​ដោះ​ស្រាយ​វិវាទ​ រួម​ទាំង​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ការ​ដោះ​ស្រាយ​វិវាទ​ ចាប់​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​កំពូល​ក្រុម​ប្រឹក​្សា​ធម្ម​នុញ្ញ​នោះ​ទេ ។
លោក​ ផៃ​ សីុ​ផាន​ បន្ថែម​ថា​ បញ្ហា​អ្វី​ត្រូវ​បញ្ចប់​ គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​ជាង​នេះ​ទៀត​ទេ​ ។ ​ចំពោះ​ការ​បើក​ទ្វារ​ចរ​ចា​របស់​គណ​បក្ស

សង្គ្រោះ​ជាតិ​វិញ​ ត្រូវ​បាន​លោក​ ផៃ​ សីុផាន​ ថ្លែង​ថា ទាំង​ផ្លូវ​ការ​ និង​មិន​ផ្លូវ​ការ​ គណ​បក្ស​ប្រជា​ជន​នៅ​តែ​បើក​ទ្វារ​ចំហ​ជានិច្ច​ក្នុង​ការ​ចរចា​ ។​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​រៀប​ចំ​នូវ​យន្ត​ការ​រួច​ទៅ​ហើយ​ សម្រាប់​ការ​ចរចា​គ្នា​បន្ត​ទៀត​ គឺ​បន្ត​ពី​អ្វី​នៅ​ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ ដែល​មាន​សម្តេច​ ហ៊ុន​ សែន​ ជា​អ្នក​ដឹក​នាំ​ប្រតិ​ភូ​ និង​ភាគី​គណ​បក្ស​សង្គ្រោះ​ជាតិ​ មាន​លោក​ សម​ រង្សុី ​ជា​អ្នក​ដឹក​នាំ​ កាល​ពី​ថ្ងៃ​​ទី​១៦-១៧ កញ្ញា​ ឆ្នាំ​២០១៣​ នៅ​វិមាន​រដ្ឋ​សភា​កន្លង​មក​ ។

ចំណែក​លោក​ យ៉ែម​ បុញ្ញឫទ្ធ​ិ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ នោះ​ដែរ​ថា ការ​ធ្វើ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​​មាន​ការ​គាំ​ទ្រ​ពី​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ។ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​កំណត់​ថ្ងៃ​ជួប​ចរចា​ណា​មួយ​នៅ​ឡើយ​ទេ រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ ភាគី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​​តែង​តាំង​តំណាង​១​រូប​ គឺ​លោក​ គួយ​ ប៊ុន​រឿន​ ជា​តួ​អង្គ​ទាក់​ទង​គ្នា​ ចំណែក​ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​វិញ​ បាន​តែង​តាំង​តំណាង​១​រូប​ដែរ​ គឺ​លោក​ ព្រំ​ សុខា រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​បាតុ​កម្ម​ជា​ទ្រង់​ទ្រាយ​ធំ​ទៀត​ គឺ​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​លើក​មុន​ទ្វេ​ដង​ ហើយ​ការ​ធ្វើ​នេះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ពល​រដ្ឋ​ និង​បោះ​ឆ្នោត​ឡើង​វិញ​ ។ តាម​គេហ​ទំព័រ​ក្នុង​ស្រុក​មួយ​ បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ជាន់​​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យា៉ង​ខ្លី​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ចរ​ចា​គ្នា​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោ​បាយ​នៅ​កម្ពុជា​ ។

ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​លើក​ឡើង​ថា អន្តរ​ជាតិ​កំពុង​តែ​ដាក់​គំនាប​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​ក្តី​ តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា ស្ថាប័ន​រដ្ឋ​ទាំង​អស់​ និង​សេដ្ឋ​កិច្ច​​នៅ​កម្ពុជា​កំពុង​តែ​ដំណើរ​ការ​ជា​ធម្ម​តា​ គឺ​មិន​ដូច​អ្វី​ដែល​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ឡើយ​ ៕