ជិះជ្រែពេញផ្លូវទាក់ដៃចង្កូតជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ ដួលបែកក្បាលសន្លប់ ២នាក់
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់បែកក្បាលសន្លប់ស្តូកស្តឹង ខណៈដែលពួកគេជិះម៉ូតូម៉ាកគុបជ្រុង ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8823 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ជិះវ៉ាគ្នា និងជ្រែពេញផ្លូវ លុះមកដល់ចំណុចមុខធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ក៏បានទាក់ដៃចង្កូតម៉ូតូជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសទាំង ២នាក់ តែម្តង។
ចែករំលែកព័តមាននេះ