ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាយ​ខន​បោះ​ពួយលឿន​វាក់​ជាមួយ​ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​គ្រឿង​ទៀត​រេចង្កូត​បុក​រ៉ឺម៉ក​​ម៉ូតូ​ចត​ស្ងៀម​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​ទឹក​ក្រូច​លាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AW ១០៥៨ ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​វាក់​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ក៏​រេ​ចង្កូត​ទៅ​បុក​ពី​ក្រោយ​រ៉ឺម៉ក​ម៉ូតូ​ដែល​កំពុង​ចត​ស្ងៀម​លើ​ផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ កុម្ភ ២០១៤ នៅ​លើផ្លូវ​ដាយ​មិន​ខាង​មុខ​ផ្សារ​សុវណ្ណា​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការមន​។

យុវ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ មានអាយុ​ជាង​២០​ឆ្នាំ​ ត្រូវ​បាន​គេ​បញ្ជូន​តាម​រ៉ឺម៉ក​ម៉ូតូ​ទៅ​ព្យាបាល​នៅ​ម​ន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ចំណែក​ឯម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ទំនប់​ទឹក​​យក​ទៅ​រក្សា​ទុក​រង់​ចាំ​​​សាច់​ញាតិ​មក​ទទួល​យក៕