ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​កំណត់​​គោល​ដៅ​​​​នាំចេញ​​ឱ្យ​បាន​​7,5​​​​​​​%​​នៅ​ក្នុង​ឆ្នាំ 2014នេះ

11 ឆ្នាំ មុន

រដ្ឋា​ភិបាល​​ចិន​កំពុង​​កំណត់​​គោល​ដៅ​​កំណើន​​នាំ​ចេញ​​​ឱ្យ​​បាន​ប្រហែល​​៧,​៥%​​នៅ​ក្នុង​​ឆ្នាំ​​​​២០១៤​​នេះ​​ នេះ​បើ​យោង​តាម​​​សារព័ត៌​មាន​​​​Bloomberg ។ ការសែត​រាយការណ៍ថា​ ​គោល​ដៅ​​ដែល​ផ្អែក​​លើ​តម្លៃ​នៃការ​លក់​ប្រាក់​ដុល្លារ​​អាមេរិក​​បាន​រួម​​ចំណែក​ដល់​​ក្រសួង​ទាំងឡាយ​​​ដែល​ពាក់​ព័ន្ធ​​នឹង​សេដ្ឋកិច្ច​​ និង​រដ្ឋា​ភិបាល​​​​ប្រចាំ​​តំបន់​ដើម្បី​​បម្រើ​កា​រ​​ជា​គោល​ដៅ​ណែនាំ​ផ្ទៃក្នុង​​សម្រាប់​រៀប​ចំ​​ផែនការ​ ។​ ​

​​រដ្ឋា​ភិបាល​​ចិន​កំពុង​​កំណត់​​គោល​ដៅ​​កំណើន​​នាំ​ចេញ​​​ឱ្យ​​បាន​ប្រហែល​​៧,​៥%​​នៅ​ក្នុង​​ឆ្នាំ​​​​២០១៤​​នេះ​​ នេះ​បើ​យោង​តាម​​​សារព័ត៌​មាន​​​​Bloomberg ។ ការសែត​រាយការណ៍ថា​ ​គោល​ដៅ​​ដែល​ផ្អែក​​លើ​តម្លៃ​នៃការ​លក់​ប្រាក់​ដុល្លារ​​អាមេរិក​​បាន​រួម​​ចំណែក​ដល់​​ក្រសួង​ទាំងឡាយ​​​ដែល​ពាក់​ព័ន្ធ​​នឹង​សេដ្ឋកិច្ច​​ និង​រដ្ឋា​ភិបាល​​​​ប្រចាំ​​តំបន់​ដើម្បី​​បម្រើ​កា​រ​​ជា​គោល​ដៅ​ណែនាំ​ផ្ទៃក្នុង​​សម្រាប់​រៀប​ចំ​​ផែនការ​ ។​ ​ការនាំ​ចេញ​ក្រៅប្រទេស​​បាន​កើន​​ឡើង​​៧,៩%​កាល​ពី​​ឆ្នាំ​​២០១៣​ ដែលកាល​នោះ​​រដ្ឋា​ភិបាល​​​បាន​កំណត់​គោល​ដៅ​​​​​​​​​​​​​​​៨%​​នៅក្នុង​ការ​​នាំចេញ​និង​​នាំចូល​​រួម​បញ្ចូល​គ្នា ។

កំណើន​នា​ពេលនេះ​ទំនង​ជា​​​​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​ពីក្ដី​បារម្ភ​​​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​កាល​ពីខែមុន​ដែល​​​ថា​ កំណើន​​​ពាណិជ្ជ​កម្ម​​នឹង​​មិន​លឿន​ជាង​​ឆ្នាំ​​២០១៣​ទេ​ ចំពេល​​​​ដែលមានការ​​រើប​ឡើង​​​​វិញ​​ដែល​គ្មាន​ស្ថិ​រ​ភាព​​​នៅ​លើ​ពិ​ភព​លោក​ ។​ សន្ទុះ​នៃ​ការ​នាំ​ចេញ​នឹង​ជួយ​កំណត់​​ល្បឿន​កំណើន​​នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​ធំបំផុត​​ទី​ពីរ​​លើ​ពិ​ភព​លោក​​​មួយ​នេះ​​គ្រា​ដែល​​សេដ្ឋ​កិច្ច​​បា​ន​ធ្លាក់​ដល់​​ក្រោម​​​៧,៤%​​អស់​រយៈ​ពេល​​​២៤​ឆ្នាំ ។​

​យោង​តាម​ទិន្នន័យ​​ពី​រដ្ឋ​​បាល​គយ​បាន​បង្ហាញ​​ថា ការ​​នាំ​ចេញ​​របស់​ចិន​​​​​បាន​កើន​ឡើង​​​លឿន​​​ជាង​ការ​រំពឹង​ទុក​កាល​ពី​ខែមករា​ ​​បើ​ធៀប​​នឹង​ឆ្នាំ​​​​មុន​​ ពោល​គឺ​​ជា​ល្បឿន​​​មួយ​ដែល​ទំ​នង​ជា​​បាន​ផ្លាស់​ប្ដូរ​​ដោយ​សារ​វិក្កយបត្រ​​​ក្លែងក្លាយ​​និង​ថ្ងៃ​ឈប់សម្រាក់​ចូល​ឆ្នាំ​ថ្មី​ ៕