ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រដ្ឋ​បាល​ព្រៃឈើ​​ឈូក បង្ក្រាប​ឈើ​​ខុស​ច្បាប់បាន​​​១០​​រទេះគោ​​

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ ឈើ​ប្រភេទ​​សសរ​ជ្រុង​ ​គ្រឿង​ផ្ទះ​​ និង​​​ឈើ​​ហ៊ុប​​ មិន​ទាន់​ច្នៃ​​ចំនួន​​១០​រទេះគោ ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់​​ ជួល​ប្រជា​​​ពល​រដ្ឋ​​​ដឹក​ចេញ​ពីតំបន់​ព្រៃ​​កោះស្លា​​ ត្រូវ​កម្លាំង​ជំនាញ​​រដ្ឋបាល​​ព្រៃឈើ​​ ស្រុក​ឈូក​​ សហការ​ជាមួយ​​កម្លាំង​នគរបាល​​​ការិយា​​ល័យ​​​ប្រឆាំង​​​​​បទល្មើស​​​សេដ្ឋកិច្ច​​នៃស្នងការដ្ឋាន​​នគរបាល​ខេត្ត​​ បង្ក្រាប​បាន

ខេត្ត​កំពត ៖ ឈើ​ប្រភេទ​​សសរ​ជ្រុង​ ​គ្រឿង​ផ្ទះ​​ និង​​​ឈើ​​ហ៊ុប​​ មិន​ទាន់​ច្នៃ​​ចំនួន​​១០​រទេះគោ ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់​​ ជួល​ប្រជា​​​ពល​រដ្ឋ​​​ដឹក​ចេញ​ពីតំបន់​ព្រៃ​​កោះស្លា​​ ត្រូវ​កម្លាំង​ជំនាញ​​រដ្ឋបាល​​ព្រៃឈើ​​ ស្រុក​ឈូក​​ សហការ​ជាមួយ​​កម្លាំង​នគរបាល​​​ការិយា​​ល័យ​​​ប្រឆាំង​​​​​បទល្មើស​​​សេដ្ឋកិច្ច​​នៃស្នងការដ្ឋាន​​នគរបាល​ខេត្ត​​ បង្ក្រាប​បាន​ រូច​នាំ​​មក​រក្សា​ទុក​​នៅ​ខណ្ឌ​រដ្ឋ​បាល​​​ព្រៃឈើ​កំពត​​ ដើម្បី​កសាង​​​សំណុំ​រឿង​​បញ្ជូន​ទៅតុលាការ​ កាល​ពី​វេលា​រសៀល​ថ្ងៃទី​១៣ កុម្ភៈ ២០១៤ ។

មន្ត្រី​នគរបាល​​ការិយាល័យ​​ប្រឆាំង​​​​​បទល្មើស​​​សេដ្ឋកិច្ច​​មួយ​រូប​បាន​ប្រាប់​កោះសន្តិភាព​ឱ្យដឹងថា ជុំ​វិញករណី​​បង្កា្រប​​បទល្មើស​​ឈើ​ខុសច្បាប់​​ខាងលើ បន្ទាប់​ពី​​ទទួល​​ការរាយការណ៍ពី​កម្លាំង​​សមត្ថកិច្ច​​មូល​ដ្ឋាន​មកថា មាន​បទល្មើស​ឈើ​ខុស​ច្បាប់​​ជាច្រើន​រទេះ ធ្វើចរាចរតាម​ផ្លូវ​​តាកែន​​កោះស្លា ​ឆ្ពោះ​​មក​កាន់​ទី​រួមស្រុក​​ឈូក​​ ។ ក្រោយ​ពី​ទទួល​​បាន​ព័ត៌មាន​​ខាងលើ​​ នាយការិយាល័យ​​ប្រឆាំង​​បទល្មើស​ក៏​ចេញ​​បញ្ជា​ឱ្យកម្លាំង​​មន្ត្រី​នគរបាល​​ក្នុង​ការិយាល័យ​ ចុះ​ទៅ​​សហការ​ជាមួយ​​សមត្ថកិច្ច​ជំនាញ​​ ក៏បាន​ប្រទះ​ឃើញ​​ដូច​ការ​ផ្តល់​ព័ត៌មាន​មែន ។

លោក​បន្តថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​​ចាប់​ផ្តើម​ឃាត់​រទេះសួរ​នាំ ​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​ដឹក​ឈើ​​ខុស​ច្បាប់​​ឱ្យឈ្មួញ​នោះ​​ បាន​គំរាម​តបសមត្ថកិច្ច​វិញ​យ៉ាង​ចាស់​ដៃ​​ ដោយ​​កាន់​​កាំបិត​ ពូថៅ គំរាម​មិន​ឱ្យសមត្ថកិច្ច​ចូល​ជិត​​ឈើ​របស់​ខ្លួន​​ ។ ពេល​នោះ​​សមត្ថកិច្ច​ដែល​កំពុង​នៅ​កន្លែង​បង្ក្រាប​​ បាន​ស្នើសុំ​​កម្លាំង​​នគរបាល​​អន្តរាគមន៍​​របស់​ស្នងការ​ដ្ឋាន​ខេត្ត​​ទៅ​ជួយ​​ ទើប​ពួក​គេ​​ដកខ្លួន​ថយ​​ គេច​ខ្លួន​បាត់ ៕​​