ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកភូមិបឹងកក់​ដើរលក់ផ្កានៅមុខសាលាក្រុង​និងនៅតាមស្ថានទូតនានា ដើម្បីបញ្ជាក់ពីក្តីស្រលាញ់

11 ឆ្នាំ មុន

រាជធានិភ្នំពេញ៖​ ក្រុមអតីត​អ្នកភូមិបឹងកក់​ប្រមាណ១០នាក់​ដឹកនំាដោយអ្នកស្រី ​ទេព វណ្ណី ​នៅព្រឹកថ្ងៃទី១៤ ​កុម្ភៈ ២០១៤​ បានដើរលក់ផ្កានៅ​មុខសាលារាជធានី ​និង​នៅតាមស្ថានទូត ​និងតាមវិថី​នានា​ក្នុង​រាជធានីភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីអតីត​អ្នកភូមិបឹងកក់​ឲ្យដឹងដែរថា ​ការដើរលក់ផ្កានេះ​ក្នុងន័យបង្ហាញដល់​ប្រជាពលរដ្ឋ​ សហគមន៏នានា ​ជាពិសេសជាសារមួយ​ជូន

រាជធានិភ្នំពេញ៖​ ក្រុមអតីត​អ្នកភូមិបឹងកក់​ប្រមាណ១០នាក់​ដឹកនំាដោយអ្នកស្រី ​ទេព វណ្ណី ​នៅព្រឹកថ្ងៃទី១៤ ​កុម្ភៈ ២០១៤​ បានដើរលក់ផ្កានៅ​មុខសាលារាជធានី ​និង​នៅតាមស្ថានទូត ​និងតាមវិថី​នានា​ក្នុង​រាជធានីភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីអតីត​អ្នកភូមិបឹងកក់​ឲ្យដឹងដែរថា ​ការដើរលក់ផ្កានេះ​ក្នុងន័យបង្ហាញដល់​ប្រជាពលរដ្ឋ​ សហគមន៏នានា ​ជាពិសេសជាសារមួយ​ជូន​ដល់​រាជរដ្ឋាភិបាល​ឲ្យចេះស្រលាញ់​ប្រជាពលរដ្ឋ ។

អ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ​ លោក ឡុង ឌីម៉ង់ ​បានមានប្រសាសន៏​បា្រប់កោះសន្តិភាពថា ​សកម្មភាពដើរលក់ផ្កា​ក្នុងន័យខាងលើនេះ ​គឺខុសច្បាប់ទំាងស្រុង ​ព្រោះពុំបានសុំការ​អនុញ្ញាតពី​សាលា​រាជធានី​​ភ្នំពេញ ។ ​

បើតាមលោក ​ឡុង ឌីម៉ង់ ​នៅពេលនេះ​សមត្ថកិច្ចកំពុងឃ្លំាមើល​សកម្មភាពក្រុមអតីត​អ្នកភូមិបឹងកក់ទំាងនេះ​ ហើយថា​ប្រសិនបើធ្វើឲ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈ​ កម្លំាងសមត្ថកិច្ច​នឹងបំបែក​ភ្លាម ៕